អនាម័យល្អការឃ្លាតឆ្ងាយពីសង្គមនិងចិត្តល្អដើម្បីប្រយុទ្ធនឹងCOVID-19

នៅក្នុងគ្រាលំបាកនេះស្មារតីនៃកិច្ចសហប្រតិបត្តិការដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូរ៉ូណានេះគឺជាគន្លឹះក្នុងការយកឈ្នះវា។

ការរើសអើងជាតិសាសន៍និងការស្អប់ខ្ពើមជនបរទេសបានចាប់ផ្តើមកើតមានឡើងនៅក្នុងប្រទេសកម្ពុជាដែលនាំឱ្យមានការផ្សាយពត៌មានមិនត្រឹមត្រូវនិងការរើសអើងដែលមិនផ្តល់ផលចំណេញដល់នរណាម្នាក់ឡើយ។

សង្គ្រាមដែលពិតប្រាកដគឺប្រឆាំងនឹងសត្រូវរួម (វីរុសកូរ៉ូណា) ដែលនឹងសម្លាប់យើងដោយមិនគិតពីដើមកំណើតរបស់យើងមិនថាយើងជាខ្មែរ អាមេរិក អ៊ីតាលី ឬចិននោះទេ។

ហើយអាវុធរបស់យើងម្នាក់ៗគឺដូចគ្នា: អនាម័យល្អ ការឃ្លាតឆ្ងាយពីសង្គម និងការចិត្តល្អ។

មនុស្សដែលត្រូវការជំនួយជាងគេគឺមនុស្សចាស់ អ្នកដែលរស់នៅម្នាក់ឯងហើយមិនអាចទទួលបានការផ្គត់ផ្គង់ និងអ្នកដែលទើបតែបាត់បង់ការងារនិងមានគ្រួសារ។

តោះយើងទាំងអស់គ្នា! យកចិត្តទុកដាក់ និងផ្តោតលើការចែករំលែក និងការជួយគ្នា!

ហើយប្រសិនបើនរណាម្នាក់ធ្វើអ្វីមួយដែលខុសសូមប្រាប់ពួកគេដោយក្តីសណ្តោះប្រណី! ប្រសិនបើអ្នកព្រងើយកន្តើយ ហើយដេញពួកគេចេញ ពួកគេនឹងអាចចម្លងវាទៅអ្នកដទៃហើយបន្ទាប់មកឆ្លងបន្តបន្ទាប់គ្នាអាចឆ្លងដល់អ្នកដែលយើងស្រឡាញ់ដែរ។ អ្វីដែលល្អបំផុតដែលអ្នកអាចធ្វើបានគឺត្រូវបង្កើនសន្ទនានិងការយល់គ្នា។

ពេលនេះគឺជាពេលវេលាដ៏ល្អបំផុតដើម្បីបង្ហាញពិភពលោកនៃការបង្កើនពីទឹកចិត្តទូលាយររបស់កម្ពុជា ភាពជាអ្នកដឹកនាំ និងស្មារតីរបស់កម្ពុជា! សូមឆ្លើយតបជាមួយនឹងសកម្មភាពដែលជំរុញដោយសាមគ្គីភាព និងសេចក្ដីស្រឡាញ់។ សាមគ្គីភាពគឺចាំបាច់ណាស់។

ប្រយុទ្ធប្រឆាំងនឹងវីរុសកុំប្រយ័ត្ននឹងមនុស្ស!

Guest UserCovid 19