សេវាកម្ម

 អ្វីដែលយើងធ្វើកាលពីដើមឡើយ គឺយើងបានចាប់ផ្តើមដំបូងជាភ្នាក់ងារច្នៃប្រឌិត - creative agency។ យើងផ្តល់សេវាកម្មដូចជាបង្កើតម៉ាកយីហោ ធ្វើទីផ្សារនិងបង្កើតគេហទំព័រ ។

បន្ទាប់មកយើងបានដឹងពីភាពចាំបាច់នៃទិន្នន័យដែលយើងត្រូវការសម្រាប់យុទ្ធនាការផ្លាស់ប្តូរអាកប្បកិរិយា ដូច្នេះយើងបានចាប់ផ្តើមដំណើរការសេវាកម្មស្រាវជ្រាវទីផ្សាររបស់យើងនៅឆ្នាំ ២០១៥ ។

ក្រោយមកទៀត យើងបានចាប់ផ្តើមជួយអតិថិជនរបស់យើងជាមួយនឹងផ្នែកធនធានមនុស្សរបស់ពួកគេ ពីព្រោះការដែលមានអតិថិជនច្រើនគឺមិនសំខាន់ទេប្រសិនបើអាជីវកម្មមិនអាចធ្វើប្រតិបត្តិការទៅបានដោយរលូនទេនោះ។ ដូច្នេះយើងបានចាប់ផ្តើមសេវាកម្មធនធានមនុស្សនិងការបណ្តុះបណ្តាលនៅឆ្នាំ២០១៦។

បន្ទាប់មកទៀត យើងបានដឹងពីហេដ្ឋារចនាសម្ព័ន្ធសង្គមនិងធុរកិច្ចដែលកំពុងតែអវត្តមាន ដូច្នេះយើងបានបើកដំណើរការនូវវេទិកាផ្ទាល់ខ្លួនរបស់យើងមានដូចជា កម្មវិធីស្លាបព្រា កម្មវិធីបៃតង និង សមាគម Volunteer Nation ដើម្បីដាក់ធនធានរបស់យើងទៅកន្លែងដែលបានរៀបចំនៅឆ្នាំ ២០១៧ ។

ហើយមិនយូរប៉ុន្មានយើងបានក្លាយជាអ្នក “ដោះស្រាយបញ្ហគ្រប់មុខ” ព្រោះយើងផ្តល់សេវាកម្មទាំងការគ្រប់គ្រងវិបត្តិនិងបញ្ហាគ្រប់បែបយ៉ាងមានដូចជា  ដោះស្រាយបញ្ហាទំនាក់ទំនងសាធារណៈ យុទ្ធនាការផ្លាស់ប្តូរសង្គម និង ការគ្រប់គ្រងកន្លែងសាធារណៈ។

យើងមានក្រុមពហុវិន័យដែល​ជាសហគ្រិន​ អ្នកជំនាញអចលនទ្រព្យ អ្នកផលិតម៉ាកយីហោ អ្នកសរសេរអត្ថបទផ្សព្វផ្សាយ អ្នករចនា អ្នករៀបចំផែនការ ហើយយើងក៏មាន...អ្នកឡើងភ្នំផងដែរ។

យើងជាក្រុមពិគ្រោះយោបល់ដែលប្រើប្រាស់ជំនាញ បទពិសោធន៍និងចំណង់ចំណូលចិត្តរបស់យើងរួមគ្នាដើម្បីជួយអតិថិជននិងសហគមន៍របស់យើងក្នុងការធ្វើការងារអស្ចារ្យមួយចំនួន។

រំកិលចុះទៅក្រោមដើម្បីមើល​ពីសេវាកម្មដែលយើងអាចជួយអ្នក។

បង្កើត

លេចធ្លោក្នុងចំណោមក្រុមមនុស្សដោយការបង្កើតម៉ាកយីហោដែលនឹងត្រូវបានគេស្គាល់និងមានឈ្មោះល្បីជាមួយនឹងការប្រើប្រាស់រូបភាពលេចធ្លោខុសប្លែកពីគេដែលប្រាប់ពីរឿងនិទានពីក្រោយម៉ាកយីហោរបស់អ្នក។ យើងនឹងជួយអ្នកក្នុងការប្រាស្រ័យទាក់ទងនិងភ្ជាប់ទំនាក់ទំនងជាមួយទីផ្សាររបស់អ្នក ដោយមិនប្រើប្រាស់នូវល្បិចបន្លំភ្នែកទេ  គឺដោយការបង្កើតការរចនាដ៏ល្អ។

ទំនួលខុសត្រូវសង្គម

នៅThe Idea យើងជឿជាក់ថាទំនួលខុសត្រូវសង្គមអាជីវកម្មគឺមានសារៈសំខាន់ណាស់ចំពោះការរីកចម្រើនរបស់ក្រុមហ៊ុន។ កម្មវិធីទំនួលខុសត្រូវសង្គមរបស់យើងត្រូវបានរៀបចំឡើងដើម្បីបង្កើតក្រុមការងារខ្លាំង ខណៈពេលដែលមានការចូលរួមវិភាគទានដល់សហគមន៍ធំ ។ ក្រុមការងារខ្លាំង = ក្រុមហ៊ុនខ្លាំង។

ការស្រាវជ្រាវ​ទីផ្សារ

ស្វែងយល់ពីដៃគូប្រកួតប្រជែងនិងចាប់យកឱកាសនៅលើទីផ្សារ។ យើងជួយអ្នកឱ្យទទួលបានព័ត៌មានដូច្នេះអ្នកអាចធ្វើការសម្រេចចិត្តអាជីវកម្មប្រកបដោយភាពវាងវៃ។

ធនធានមនុស្សនិងការបណ្តុះបណ្តាល

ការវិនិយោគដ៏ល្អបំផុតមួយដែលអ្នកអាចធ្វើគឺវិនិយោគទៅក្រុមការងាររបស់អ្នក។ យើងជួយអ្នកឱ្យទទួលបានព័ត៌មានដូច្នេះអ្នកអាចធ្វើការសម្រេចចិត្តអាជីវកម្មប្រកបដោយភាពវាងវៃ។

ធ្វើការដៃគូជាមួយយើងដើម្បីផ្តល់ការបណ្តុះបណ្តាលការលក់ ការបណ្តុះបណ្តាលផ្នែកទីផ្សារ ការអភិវឌ្ឍវប្បធម៌ការងារ ការកសាងក្រុម និងការអភិវឌ្ឍសម្របសម្រួលជាក្រុម។

ទំនាក់ទំនងសាធារណៈនិងការធ្វើទំនាក់ទំនង

មិនមែនវេទិកាទាំងអស់ត្រូវបានបង្កើតឡើងស្មើគ្នានោះទេ ដូចនេះអ្នកគួរវិនិយោគទៅលើអ្វីដែលសំខាន់តែប៉ុណ្ណោះ។ យើងជួយអ្នកធ្វើឱ្យបណ្តាញទំនាក់ទំនងរបស់អ្នកមាន ប្រសិទ្ធិភាពបំផុតខណៈពេលដែលអ្នកផ្តោតលើការដំណើរការអាជីវកម្មរបស់អ្នក។

ក្រុមការងារពហុវិន័យរបស់យើង បានបង្វែរការបិទអាជីវកម្មពីការតវ៉ាប្រឆាំងហើយថែមទាំងជួយការពារតម្លៃភាគហ៊ុនពីការធ្លាក់ចុះដោយប្រើវិធីពិគ្រោះនិងការគ្រប់គ្រងទំនាក់ទំនងសាធារណៈដែលមានភាពខុសប្លែកពីគេ។

ទាក់ទងមកយើងដោយផ្ទាល់សម្រាប់សក្ខីកម្មនិងករណីសិក្សា។

ការ​គ្រប់​គ្រង​វិបត្តិ

ការគ្រប់គ្រងវិបត្តិនិងការជៀសផុតពីគ្រោះមហន្តរាយគឺជារឿងស្មុគស្មាញណាស់ ប៉ុន្តែចាំបាច់ខ្លាំងនៅក្នុងឆ្នាំ ២០២០ ព្រោះវានឹងការពារការខាតបង់ទ្រង់ទ្រាយធំ ការខូចខាតកេរ្តិ៍ឈ្មោះឬសូម្បីតែការពារការបង្ករបួស។

ការអភិវឌ្ឍន៍គេហទំព័រ

ធ្វើឱ្យអតិថិជនរបស់អ្នកភ្ញាក់ផ្អើលជាមួយនឹងគេហទំព័រដែលស្រស់ស្អាតនិងមានមុខងារដំណើរការល្អ។

បច្ចុប្បន្ននេះយើងបង្កើតតែទំព័រស្វាគមន៍សម្រាប់អង្គការដែលត្រូវការគេហទំព័រដែលតិចជាង ៥ពាន់ ដុល្លារដើម្បីបង្ហាញទស្សនិកជនថាពួកគេជានរណាហើយពួកគេធ្វើអ្វី។ សូមពិនិត្យមើលទំព័រនេះដើម្បីទទួលបានគំនិត៖ www.slaprea.com