៥ជំហានងាយៗដើម្បីអនុវត្តនៅពេលដែលអ្នក កំពុងត្រូវគេបរិហារកេរ្តិ៍
បទបរិហារកេរ្តិ៍សំដៅទៅលើការសន្ទនាឬការប្រកាសជាសាធារណៈដែលប៉ះពាល់ដល់អ្នក ម៉ាកយីហោឬ អង្គភាពរបស់អ្នក។ ក្នុងន័យម៉្យាងទៀតគឺសំដៅលើការនិយាយអាក្រក់អំពីអ្នកឬក្រុមហ៊ុនរបស់អ្នក ហើយវាអាចជះឥទ្ធិពលអវិជ្ជមានដល់អាជីវកម្មនិងជីវិតរបស់អ្នក។
អ្វីដែលយើងកំពុងផ្តល់ជូននៅទីនេះគឺ“យុទ្ធសាស្រ្តគ្របដណ្តប់” (Blanket strategy) ដែលជាគន្លឹះនិងឧបករណ៍ដែលអ្នកអាចប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាដោយខ្លួនឯង ហើយសំខាន់បំផុតនោះគឺបង្ការបញ្ហាកុំអោយកាន់តែធ្ងន់ធ្ងរ។ ហើយប្រសិនបើអ្នកមានអារម្មណ៍ថាយុទ្ធសាស្រ្តនេះមិនត្រូវនឹងស្ថានភាពរបស់អ្នកទេ អ្នកអាចផ្ញើសារមកយើងដោយផ្ទាល់ដើម្បីការប្រឹក្សាយោបល់។
តោះយើងទៅមើលវិធីសាស្ត្រសម្រាប់ដោះស្រាយ!
ជំហានទី ១ ៖ ដកដង្ហើម
អ្នកនឹងធ្វើឱ្យរឿងកាន់តែអាក្រក់ប្រសិនបើអ្នកភ័យស្លន់ស្លោ។ អ្នកនឹងរងទុក្ខជាងធម្មតាបីដងប្រសិនបើអ្នកធ្វើការសំរេចចិត្តក្នុងស្ថានភាពដែលផ្លូវចិត្តរបស់អ្នកមិនល្អ៖
១.ទទួលរងនូវអារម្មណ៍ពីភាពតានតឹងនៃស្ថានភាព
២.ទទួលរងនូវផលវិបាកនៃការសម្រេចចិត្តមិនល្អ
៣.ទទួលរងនូវការបាត់បង់ឱកាសនៃការចាប់យកអត្ថប្រយោជន៍ពីការសម្រេចចិត្តដ៏ល្អ។
ចុះបើមនុស្សដឹងពីបញ្ហាដែលបណ្តាលមកការសម្រេចចិត្តក្នុងស្ថានភាពផ្លូវចិត្តមិនល្អហើយ ហេតុអ្វីក៏មនុស្សនៅតែធ្វើការសម្រេចចិត្តទាំងនេះទៀត?ហើយហេតុអ្វីបានជាការដកដង្ហើមវែងៗជាជំហានទីមួយដែលអ្នកគួរអនុវត្ត?
វាពិបាកណាស់។ មិនថាការនិយាយបង្កាច់បង្ខូចឬការប្រមាថមើលងាយនោះគឺជាការពិតឬមិនពិតទេ វាជាស្ថានភាពស្មុគស្មាញ ហើយរឿងដំបូងដែលមនុស្សទូទៅនឹងធ្វើគឺឆ្លើយតបនឹងការចោទប្រកាន់ដោយនិយាយថា “វាមិនពិតទេ” ឬ “សូមរង់ចាំមួយភ្លែតខ្ញុំនឹងពន្យល់ដោយខ្លួនឯង”។ ប៉ុន្តែនៅលើសង្វៀនមួយ (ជាពិសេសសង្វៀនឌីជីថល) ដែលតម្រងសង្គមនៅតែត្រូវបានគេដកចេញ (មនុស្សមិនចាប់អារម្មណ៍ពីផលវិបាកនៃការនិយាយរឿងអាក្រក់តាមប្រព័ន្ធអ៉ីនធឺណេតទេ) អ្នកមិនត្រឹមតែមិនមានការការពារប៉ុណ្ណោះទេ អ្នកក៏មិនអាចបញ្ឈប់ប្រតិកម្មដ៏ខ្លាំក្លារបស់អ្នកដទៃបានដែរ ប្រសិនបើពួកគេនៅតែចង់និយាយអាក្រក់ពីអ្នកឬអង្គការរបស់អ្នកនោះ។
ដូច្នេះជំហានទី១គឺ ដកដង្ហើមវែងៗហើយផ្លាស់ខ្លួនអ្នកចូលទៅក្នុងស្ថានភាពផ្លូវចិត្តល្អជាមុនសិន។ អ្នកនឹងត្រូវការវាសម្រាប់ជំហានបន្ទាប់ទៀត។
ជំហានទី ២ រក្សាភាពស្ងប់ស្ងាត់ កុំចូលរួមពាក់ព័ន្ធ
នេះគឺជាជំហានមួយដែលលំបាកបំផុត។ រក្សាភាពស្ងប់ស្ងាត់និងមិនចូលរួមពាក់ព័ន្ធ។ នេះគឺជាជំហានបន្តពីជំហានខាងលើ។នេះគឺសម្រាប់រំលឹកអ្នកថាប្រព័ន្ធទំនាក់ទំនងសង្គមនិងបណ្តាញសារព័ត៌មានមិនមែនជាមិត្តរបស់អ្នកទេ គឺវាមិនទាន់ដល់ពេល។ប្រសិនបើអ្នកមិនមានគំរោងនិងពាក្យពេចន៍សម្រាប់និយាយដែលត្រៀមរួចជាស្រេចហើយទេ សូមកុំចូលរួមពាក់ព័ន្ធជាមួយសារព័ត៌មានឬបណ្តាញសង្គមណាមួយឲ្យសោះ។ ប្រសិនបើអ្វីដែលកំពុងត្រូវបានគេនិយាយអំពីអ្នកឬអង្គភាពរបស់អ្នកមិនពិតនោះ អ្នកនឹងប្រឈមហានិភ័យក្នុងការផ្តល់ប្រធានបទដែលស្របច្បាប់។ ប្រសិនបើអ្នកចង់បញ្ជាក់ការពិតនោះ ធ្វើវាទៅតាមលក្ខខណ្ឌនិងវេទិការបស់អ្នកជាពិសេសក្នុងស្ថានភាពមួយដែលអាចមានភាគីទីបីកំពុងស្វែងរកឱកាសដើម្បីនិយាយបង្កាច់បង្ខូចឬប្រមាថបន្ថែមទៀត។
ចងចាំថាវដ្តនៃសារព័ត៌មានគឺមានរយៈពេលខ្លី
ក្នុងអត្ថន័យសាមញ្ញ វដ្តនៃសារព័ត៌មានគឺមានរយៈពេលខ្លីនៅខណៈពេលដែលមានប្រធានបទក្តៅៗ និងព័ត៌មានទាន់ហេតុការណ៍កំពុងត្រូវបានផ្សព្វផ្សាយ។ ជាធម្មតា វាចាប់ផ្តើមពីព័ត៌មានដែលល្បី ឬពីការបង្ហោះតាមបណ្តាញសង្គមមួយ ឬពីប្លុកមួួយដែលឈានដល់ចំនុចកំពូលហើយក៏ល្បី។ វដ្តនៃសារព័ត៌មានឥឡូវនេះកាន់តែខ្លីទៅៗ ដោយសារតែមានព័ត៌មានទាន់ហេតុការណ៍កើតឡើងជារៀងរាល់ថ្ងៃ ដូច្នេះរឿងរបស់អ្នកនឹងក្លាយជាព័ត៌មានចាស់ក្នុងរយៈពេលពីរបីសប្តាហ៍ ប្រសិនបើមិនក្នុងយៈពេលពីរបីថ្ងៃនោះទេ!ទោះយ៉ាងណាក៏ដោយប្រសិនបើព័ត៌មានគឺនៅលើវេទិកាតូចហើយអ្នកអាចគ្រប់គ្រងវាបានឬក៏អ្នកមានទំនាក់ទំនងល្អជាមួយអ្នកគ្រប់គ្រងសារព័ត៌មាននោះ អ្នកអាចព្យាយាមដកវាចេញប៉ុន្តែវាអាចប្រឈមនឹងហានិភ័យក្នុងការផ្តល់ភាពស្របច្បាប់។ ហេតុដូចនេះហើយ អ្នកនៅតែមិនគួរផ្តល់យោបល់អ្វីទេ។ ពីព្រោះប្រសិនបើមនុស្សពិតជាមកតាមរករឿងអ្នកមែន ដូច្នេះអ្វីៗដែលអ្នកនិយាយនិងធ្វើនឹងត្រូវបានប្រើដើម្បីប្រឆាំងនឹងអ្នក។ អ្នកត្រូវរៀបចំផែនការរួមគ្នាជាមុនសិន។ ហើយនេះវានាំទៅរកជំហានទី៣។
ជំហានទី ៣ ៖ ឆ្លុះបញ្ចាំង
តើអ្នកបានធ្វើអ្វីខុសទេ? ពីព្រោះប្រសិនបើអ្នកពិតជាបានធ្វើអ្វីខុសមែន សូម “ជួសជុល”វា។ យើងចាត់ទុកនេះជា“យុទ្ធនាការតម្លាភាព” ដែលអ្នកពាក់ព័ន្ធត្រូវបានដឹកនាំនៅក្នុងដំណើរការនៃការដោះស្រាយហើយកំហុសត្រូវបានទទួលស្គាល់។ អ្នកដោះស្រាយដោយប្រើសមត្ថភាពនៃការយល់ចិត្តអ្នកដទៃរបស់អ្នកដោយដាក់ខ្លួនអ្នកទៅក្នុងស្ថានភាពអ្នកដែលរងផលប៉ះពាល់ ស្វែងយល់ពីទុក្ខលំបាករបស់ពួកគេនិងបង្កើតដំណោះស្រាយដើម្បីដោះស្រាយនូវការភ័យបារម្ភនិងការខកចិត្ត។
ហើយប្រសិនបើអ្នកមិនបានធ្វើតាមការណែនាំខាងលើទេ អ្នកត្រូវហ្វឹកហាត់ការយល់ចិត្តនិងពិចារណានូវអារម្មណ៍អ្នកដែលពាក់ព័ន្ធ ភាគីដទៃ និងសាធារណជនទូទៅកំពុងតែមាន ជាមួយនឹងគោលបំណងដើម្បីដោះស្រាយភាពមិនច្បាស់លាស់នេះ។ វាមិនមានអ្វីអាក្រក់ជាងភាពមិនប្រាកដប្រជាទេ ព្រោះវាបង្កើតការភ័យខ្លាចដែលនាំឱ្យមានអាកប្បកិរិយាដែលមិនឆ្លងកាត់ការគិតពិចារណា។
ការស្វែងយល់ពីចិត្តគំនិតរបស់អ្នកដែលធ្វើបាបអ្នកហាក់ដូចជាផ្ទុយនឹងវិចារណញាណ ប៉ុន្តែវាចាំបាច់ណាស់សម្រាប់ការរៀបចំ។ ដោយសារតែ ទី១. ពួកគេគិតថាវាត្រឹមត្រូវ ឬទី២. ពួកគេមានអ្វីមួយដែលត្រូវលាក់បាំង ឬទី៣. ពួកគេមិនមានអ្វីធ្វើដែលប្រសើរជាងនេះទេដូច្នេះពួកគេក៏ទៅធ្វើកិច្ចការមួួយចំនួួនដែលពួកគេយល់ថាត្រឹមត្រូវ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេត្រៀមខ្លួនរួចរាល់សម្រាប់អ្នក ដូច្នេះអ្នកត្រូវដឹងអំពីចេតនារបស់ពួកគេហើយវិធីតែមួយគត់ដើម្បីធ្វើដូចនេះគឺត្រូវដាក់ខ្លួនអ្នកនៅក្នុងស្ថានភាពរបស់ពួកគេដើម្បីស្វែងយល់ពីចិត្តគំនិតរបស់ពួកគេ។
ជំហានទី ៤ ៖ សរសេរស្ថានភាពដែលអ្នកចង់បាននិងជំហានទីមួយដែលអ្នកចង់ធ្វើ
ចាប់ផ្តើមគិតពីស្ថានភាពបញ្ចប់មុន វាជាគោលការណ៍ដូចគ្នានឹងសៀវភៅ "ទម្លាប់ទាំង ៧ របស់មនុស្សជោគជ័យ” របស់លោក Stephen Covey។ ពិចារណាពីស្ថានការណ៍ល្អដែលអ្នកចង់បាន គិតអំពីកន្លែងដែលអ្នកអាចបង្វែរស្ថានការណ៍នេះហើយសរសេរនូវជំហានដំបូងសម្រាប់អ្នកក្នុងការធ្វើសកម្មភាពឲ្យបានច្បាស់លាស់។
ស្តាប់ទៅដូចជាចំលែក មនុស្សចូលចិត្តរឿងនិទានល្អៗ ជាពិសេសរឿងដែលមានឈុតឆាកមនុស្សអាក្រក់ឆ្លងកាត់ដំណើរដ៏លំបាកហើយប្រែក្លាយជាមនុស្សល្អ! គ្រាន់តែចាំថាអ្នកពិតជាត្រូវធ្វើអំពើល្អដើម្បីទៅដល់គោលដៅ!
ជំហានខ្លះដែលអ្នកត្រូវធ្វើ៖
១.ធានាថាអ្នករាល់គ្នានៅក្នុងអង្គភាពរបស់អ្នកយល់ច្បាស់អំពីពាក្យពេចន៍សម្រាប់និយាយដែលបានត្រៀមរួចជាស្រេចនោះ
២.សរសេរឬជួលនរណាម្នាក់ឱ្យសរសេរសេចក្តីប្រកាសព័ត៌មាននិងសេចក្តីថ្លែងការណ៍ដែលភ្ជាប់ជាមួយនឹងសំណួរដែលត្រូវគេសួរញឹកញាប់ ដូច្នេះអង្គភាពទាំងមូលរបស់អ្នកអាចធ្វើការដោយស៊ីសង្វាក់គ្នានិងទទួលបានព័ត៌មានដែលត្រឹមត្រូវទៀងទាត់
៣.រក្សាការសន្ទនាបើកចំហជាសាធារណៈ និងបញ្ចប់ការប្រកាសព័ត៌មានរបស់អ្នកដោយសេចក្តីថ្លែងការណ៍ដើម្បីលើកទឹកចិត្តឱ្យមានការប្រាស្រ័យទាក់ទងដោយផ្ទាល់និងបើកចំហជាមួយអ្នកនិងអង្គភាពរបស់អ្នកប្រសិនបើនៅតែមានការព្រួយបារម្ភលើបញ្ហានេះ។
ជំហានទី ៥៖ វដ្តនៃមាតិកាវិជ្ជមាន
អ្នកនឹងត្រូវការសេចក្តីប្រកាសព័ត៌មានវិជ្ជមានមួយចំនួន។ ទោះបីអ្នកជាអ្នកធ្វើខុសក៏ដោយ អ្នកត្រូវការមាតិកាវិជ្ជមាននៅលើបណ្តាញសង្គមរបស់អ្នកនិងសេចក្តីប្រកាសព័ត៌មានវិជ្ជមាន បន្ទាប់ពីវដ្តនៃសារព័ត៌មានពីរបីបានកន្លងផុតទៅ ដូច្នេះ ៖
១.មនុស្សដែលមិនស្គាល់អ្នក ឥឡូវនេះគិតថាអ្នកជាមនុស្សល្អ
២.មនុស្សដែលស្គាល់អ្នក អាចជាភ្លេច ឬ អត់ទោសឲ្យអ្នក។
ទោះយ៉ាងណាក៏ដោយ មនុស្សដែលស្អប់អ្នកនឹងនៅតែបន្តស្អប់អ្នកដដែល ដូច្នេះអ្នកមិនគួរបណ្តោយឱ្យការស្អប់របស់ពួកគេឃុំឃាំងអ្នកឡើយ។ ក្នុងស្ថានភាពនេះ សូមអ្នកចងចាំពីសំដីមួយឃ្លារបស់ លោក Nelson Mandela “នៅពេលខ្ញុំដើរឆ្ពោះទៅរកសេរីភាពរបស់ខ្ញុំ ខ្ញុំដឹងថាប្រសិនបើខ្ញុំមិនទុកភាពជូរចត់និងការស្អប់របស់ខ្ញុំនៅពីក្រោយខ្ញុំទេ ខ្ញុំគឺនៅតែជាប់ឃុំឃាំងដដែល"។ តើអ្នកដឹងទេថាលោក Nelson Mandela បានអញ្ជើញឆ្មាំពន្ធនាគាររបស់គាត់ឲ្យមកចូលរួមពិធីឡើងជាប្រធានាធិបតីរបស់គាត់និងឲ្យមកចូលរួមពិធីអាហារពេលល្ងាចនៅផ្ទះគាត់? ពិតជាបុរសដ៏អស្ចារ្យម្នាក់មែន។
សង្ខេបជំហានទាំង ៥ ដើម្បីប្រឈមមុខនឹងការបរិហាកេរ្តិ៍
វាជាជំហានខ្លីៗប៉ុន្តែមានប្រយោជន៍ណាស់សម្រាប់គ្រប់ស្ថានភាពទាំងអស់។
១. ដកដង្ហើម គ្រប់គ្រងអារម្មណ៍របស់អ្នក អ្នកមិនចាំបាច់ធ្វើឲ្យផ្លូវចិត្តរបស់រងទុក្ខបន្ថែមទៀតនោះទេ។
២. កុំចូលរួមពាក់ព័ន្ធ៖ ចងចាំថាវដ្តនៃសារព័ត៌មានមានរយៈពេលខ្លីណាស់។
៣. ឆ្លុះបញ្ចាំង៖ ប្រើអំណាចនៃការយល់ចិត្តរបស់អ្នកដើម្បីយល់ពីចេតនានិងការខឹងសម្បាររបស់អ្នកដែលពាក់ព័ន្ធ ដូច្នេះអ្នកអាចរៀបចំផែនការបានត្រឹមត្រូវ។
៤.ប្រសិនបើអ្នកបានធ្វើខុសមែន ចាត់វិធានការឆ្ពោះទៅរកដំណោះស្រាយ សូមប្រាកដថាអង្គភាពរបស់អ្នកត្រូវបានរៀបចំឲ្យមានសណ្តាប់ធ្នាប់ហើយ។
៥. ធ្វើល្អនៅក្នុងសង្គមហើយផ្សព្វផ្សាយពីមាតិកាវិជ្ជមាន។
ប្រសិនបើស្ថានភាពរបស់អ្នកមិនត្រូវជាមួយនឹង“យុទ្ធសាស្រ្តគ្របដណ្តប់” (Blanket strategy) នេះទេ
សូមទាក់ទងមកអោយយើងដឹងដោយការខំមិនឬផ្ញើសារមកយើងដោយផ្ទាល់ យើងរីករាយក្នុងការជួយ!