ការធ្វើកំណែទម្រង់អាជីវកម្មរបស់អ្នក
ការធ្វើកំណែទម្រង់អាជីវកម្មរបស់អ្នកអាចជាដំណើរការដ៏ច្របូកច្របល់មួយ ហើយអ្នកប្រាកដជាមិនចង់បាត់បង់ការខិតខំនិងការវិនិយោគទាំងអស់ដែលអ្នកបានដាក់ទៅក្នុងគំរូអាជីវកម្មចាស់នោះដែរ។
វីដេអូនេះត្រូវបានបង្កើតឡើងបន្ទាប់ពីមានការផ្តល់ស្នើសុំពីសហគមន៍សហគ្រាសធុនតូចនិងមធ្យមដែលមិនបានចូលរួមសិក្ខាសាលារបស់យើង។នៅក្នុងវីដេអូនេះមានការណែនាំអំពីជំហានទាំង៧ដើម្បីធ្វើកំណែទម្រង់អាជីវកម្មរបស់អ្នក ជាមួយនឹងឧទាហរណ៍មួយដែលបានទទួលជោគជ័យកន្លងមក។
វាគ្មិន លោក Galeno CHUA
ស្ថាបនិកក្រុមហ៊ុន The Idea Consultancy Co., Ltd.
លោកគឺជាឪពុកថ្មីថ្មោងរបស់កូនភ្លោះមួយគូ ជាអ្នកប្រឹក្សាអាជីវកម្ម អ្នកគ្រប់គ្រងវិបត្តិ និងអ្នកវិភាគការផ្លាស់ប្តូរអាកប្បកិរិយាដែលមានបទពិសោធការងារជាង ១២ ឆ្នាំជាមួយក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាលនៅតំបន់មជ្ឈឹមបូព៌ា អាស៊ី អូស្ត្រាលី និងឥឡូវនេះ នៅប្រទេសប៉ូឡូញ។
បទពិសោធន៍ក្នុងការពិគ្រោះយោបល់និងការបង្ហាត់បង្រៀនរបស់លោកមានតាំងពីវិស័យកំសាន្ត អប់រំ យអាហារនិងភេសជ្ជៈ បដិសណ្ឋារកិច្ចនិងទេសចរណ៍ សុខាភិបាល ធនធានមនុស្សនិងទំនិញប្រើប្រាស់។
វិធីសាស្រ្តរបស់គាត់គឺភាពស្វាហាប់ ភាពផ្ទាល់ខ្លួននិងការប្តេជ្ញាចិត្ត។ គាត់មានជំនឿយ៉ាងមុតមាំថាការសន្ទនាដែលចេះយោគយល់គឺជាជំនាញជីវិតដ៏សំខាន់សម្រាប់ភាពជោគជ័យផ្ទាល់ខ្លួននិងភាពជោគជ័យវិជ្ជាជីវៈ ហើយបច្ចុប្បន្នគាត់កំពុងបំពេញបេសកកម្មផ្សព្វផ្សាយការបង្រៀននេះដើម្បីកាត់បន្ថយការព្រួយបារម្ភដល់មនុស្សដែលគាត់ជួប។