ការគ្រប់គ្រងវិបត្តិសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមកំឡុងពេលជំងឺCOVID-19 - ប្លុក ២ "ការពេញចិត្តរបស់បុគ្គលិក"
តើម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមគួរធ្វើអ្វីខ្លះដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីត ១៩?
ប្លុកនេះនឹងបង្លាញពីវិធីសាស្រ្តមួយចំនួនដើម្បីអនុវត្តតាមពេលមានវិបត្តិបន្ទាប់មកជំហានជាក់លាក់ដើម្បីការពារស្ថានភាពហិរញ្ញវត្ថុ ក្រុមការងារ និងកេរ្តិ៍ឈ្មោះរបស់អ្នក។
ការពេញចិត្តរបស់បុគ្គលិក
មិនមានវិធីងាយស្រួលក្នុងការនិយាយរឿងនេះទេប៉ុន្តែវាជាពេលវេលាដ៏លំបាកក្នុងទីផ្សារការងារដោយសារគ្មានការរើសបុគ្គលិកនិងការបិទក្រុមហ៊ុនដូច្នេះវាប្រសើរសម្រាប់សមាជិកក្រុមរបស់អ្នកក្នុងការទទួលបានប្រាក់ឈ្នួលទាបជាងមុនជាសជាងការអត់ការងារ។
ប៉ុន្តែនេះមិនផ្តល់ឱ្យអ្នកនូវលេសដើម្បីកាត់បន្ថយប្រាក់ខែ ហើយទទួលបានផលប្រយោជន៍ធំសម្រាប់ខ្លួនអ្នកទេ។ យើងសូមណែនាំឱ្យធ្វើការត្រួតពិនិត្យលើការបំពេញការងាររបស់បុគ្គលិកព្រមជាមួយនឹងគោលដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនអ្នកដើម្បីមើលពីចំណុចដូចខាងក្រោម៖
១) តើអ្នកណាជាអ្នកបង្កើតប្រាក់ចំណូល?
២) តើអ្នកណាកំពុងជួយក្រុមហ៊ុនឱ្យទៅដល់កន្លែងដែលវាត្រូវទៅ?
៣) តើអ្នកណាធ្វើបានល្អ?
៤) តើអ្នកណាមានគ្រួសារហើយកំពុងត្រូវការសាច់ប្រាក់?
យើងសូមណែនាំយ៉ាងខ្លាំងនូវការកាត់បន្ថយថវិកាដោយកាត់បន្ថយភាគរយសរុបមុន បន្ទាប់មកគណនាការថយចុះភាគរយខុសគ្នាក្នុងសមាជិកក្រុមដោយផ្អែកលើការពិនិត្យមើលការអនុវត្តរបស់ពួកគេដើម្បីឈានដល់កំរិតភាគរយសរុបនោះ។
នេះជាឧទាហរណ៍ៈ ការកាត់បន្ថយការបើកប្រាក់ខែ៣០% ពី ១០,០០០ ដុល្លារទៅ ៧,០០០ ដុល្លារ។ ឥឡូវនេះយើងដឹងថាយើងត្រូវកាត់បន្ថយប្រាក់ឈ្នួលសរុបចំនួន ៣,០០០ ដុល្លារហើយបានដំណើរការការវាយតម្លៃរបស់យើងដើម្បីស្វែងរកថាតើអ្នកណាបានបំពេញការងារហើយអ្នកណាត្រូវការថវិការចាំបាច់។ ផ្អែកលើព័ត៌មាននោះយើងបានសំរេចចិត្តកាត់បន្ថយសរុបចំនួន ១,៥០០ ដុល្លារពីអ្នកគ្រប់គ្រង ១,០០០ ដុល្លារពីអ្នកប្រតិបត្តិ និង ៥០០ ដុល្លារពីប្រាក់ខែថ្នាក់និងប្រាក់ខែឯកសារ សរុបគឺ៣ពាន់ដុល្លារក្នុងការកាត់បន្ថយដើម្បីឈានដល់ ៧,០០០ ដុល្លារ។
សូមចងចាំថាវាជាការប្រសើរក្នុងការធ្វើរឿងត្រឹមត្រូវជាងធ្វើរឿងស្មើភាព។ ប្រសិនបើអ្នកដកប្រាក់ ៣០% ស្មើគ្នាពីប្រាក់ខែរបស់អ្នកទាំងអស់គ្នាអ្នកនឹងផ្តល់ផលលំបាកជាខ្លាំងដល់អ្នកដែលពិតជាត្រូវការលុយហើយមិនរាប់បញ្ចូលអ្នកដែលអាចទទួលយកការកាត់ប្រាក់ខែនេះបាន រឺអ្នកដែលមិនបានបំពេញការងារ។ យើងសូមណែនាំឱ្យចំណាយពេលដើម្បីពិនិត្យមើលសមាជិកក្រុមនីមួយៗស្របតាមយុទ្ធសាស្ត្រនិងការអនុវត្តរបស់ក្រុមហ៊ុន។ នេះគឺជាឱកាសដើម្បីបង្ហាញក្រុមរបស់អ្នកថាតើវាមានន័យយ៉ាងដូចម្តេចក្នុងការធ្វើជាមនុស្សនិងសម្រាប់ពួកគេដើម្បីបង្ហាញភាពស្មោះត្រង់របស់ពួកគេចំពោះភាពជាអ្នកដឹកនាំនិងក្រុមហ៊ុនរបស់អ្នក។ អ្នកអាចនឹងភ្ញាក់ផ្អើលនៅពេលដែលការសន្ទនាដោយស្មោះត្រង់ជាមួយអ្នកគ្រប់គ្រងអាចនាំឱ្យមានការកាត់ប្រាក់ ៣០ ដុល្លារពីប្រាក់ខែ ១,៥០០ ដុល្លាររបស់ពួកគេសម្រាប់អ្នកបោសសំអាតពីប្រាក់ការកាត់ប្រាក់ ៣០ ដុល្លារពីប្រាក់ខែ ១៣០ ដុល្លាររបស់ពួកគេ។
ប្រសិនបើអ្នកមានការភ័ន្តច្រឡំអំពីបញ្ហានេះអ្នកអាចផ្ញើសារមកយើងសម្រាប់ទទួលបានការណែនាំ។
ប្រសិនបើអ្នកមិនយល់ស្របនឹងការកាត់បន្ថយប្រាក់ឈ្នួលហើយមិនចូលចិត្តភាពតានតឹងហើយបញ្ឈប់ការងារអ្នករាល់គ្នា ចូរអ្នកចាំថាអ្នកនៅតែត្រូវការនរណាម្នាក់ដើម្បីរក្សាអតិថិជនរបស់អ្នកឱ្យបន្តប្រើប្រាស់សេវាឬទិញទំនិញរបស់អ្នកក្នុងរយៈពេលនេះដូច្នេះអ្នកអាចអញ្ជើញពួកគេឱ្យមកគាំទ្រអាជីវកម្មរបស់អ្នកវិញនៅពេលជំងឺកូវីតបានបញ្ចប់!
ដើម្បីកាត់បន្ថយការប្រឆាំងនិងការភ័យខ្លាចនៃការកាត់បន្ថយថវិកាសូមចាំថាត្រូវអនុវត្តការយល់ចិត្តនិងអាណិតអាសូរចំណាយពេលស្តាប់សមាជិកក្រុមរបស់អ្នកហើយពិចារណាថាតើបញ្ហានេះជះឥទ្ធិពលដល់ពួកគេយ៉ាងដូចម្តេច។ ការបិទទ្វារសាលារៀននិងភាពតក់ស្លុតនៅក្នុងផ្សារទំនើបនឹងត្រូវការពេលវេលាបន្ថែមដើម្បីមើលថែរក្សាក្រុមគ្រួសារប្រសិនបើអ្នកមិនច្បាស់ពីរបៀបប្រាស្រ័យទាក់ទងក្នុងកំឡុងពេលនេះសូមឆែក www.leadingwithempathy.me សម្រាប់ស្គ្រីបនិងការណែនាំអំពីវិធីប្រាស្រ័យទាក់ទងពីដំណឹងអាក្រក់និងអនុវត្តការយល់ចិត្តក្នុងពេលលំបាកនេះ។ [ធ្វើបច្ចុប្បន្នភាព៖ www.leadingwitheampthy.me នឹងបើកដំណើរការជាថ្មីនៅថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២០]