វិធីចរចារជាមួយម្ចាស់ដីធ្លីរបស់អ្នកក្នុងការកាត់បន្ថយការជួលជាបណ្តោះអាសន្នក្នុងកំឡុងCOVID-19 សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យម
នៅក្នុងប្រទេសដែលមានការអភិវឌ្ឍយឺត ឬ ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជា កញ្ចប់ជំរុញសម្រាប់សេដ្ឋកិច្ចមិនទំនងថានឹងកើតឡើង ឬ មិនត្រូវបានចំណាយឱ្យបានត្រឹមត្រូវទេ នេះមានន័យថាវាចាំបាច់សម្រាប់វិស័យឯកជន និងសាធារណៈធ្វើការរួមគ្នាដើម្បីទប់ស្កាត់វិបត្តិសេដ្ឋកិច្ច។
សូមចងចាំថា: វិបត្តិសេដ្ឋកិច្ចគឺមិនល្អទេ។ អ្នកអាចអានបន្ថែមអំពីបញ្ហានេះនៅទីនេះ។ ជាក់ស្តែង សូមអានអត្ថបទនោះមុន មុននឹងអ្នកបន្តអានអត្ថបទនេះ ដោយសារវានឹងបង្ហាញអំពីការទំនាក់ទំនងសេដ្ឋកិច្ចដែលអ្នកត្រូវយល់មុនពេលអ្នកឃើញពីរបៀបដែលត្រូវចរចាជាមួយម្ចាស់ដីដែលអាចជួយសង្គ្រោះអាជីវកម្មរបស់អ្នក និងសូម្បីតែសេដ្ឋកិច្ចរបស់អ្នក។
ក្នុងស្ថានភាពទាំងនេះ វាមិនល្អទេក្នុងការស្តីបន្ទោសរដ្ឋាភិបាលនៅពេលពួកគេកំពុងពុះពារបញ្ឈប់ការរីករាលដាលនៃមេរោគ ហើយព្យាយាមយ៉ាងខ្លាំងដើម្បីរក្សាថែរក្សាជីវិតនិងសុខភាពរបស់ប្រជាជនទាំងអស់។ ជាក់ស្តែង បើរដ្ឋាភិបាលមិនមានធនធានគ្រប់គ្រាន់ដើម្បីថែរក្សាប្រព័ន្ធសុខាភិបាលរបស់ប្រទេសនោះទេ ថវិកាសម្រាប់សម្រាប់ការចំណាយទូទាំងប្រទេសក៏មិនមានគ្រាន់គ្រាន់ផងដែរ។
“តើនេះមានន័យយ៉ាងណាសម្រាប់សហគមន៍?”
យើងត្រូវរក្សាអាជីវកម្មឱ្យដំណើរការ ហើយបន្ថយល្បឿននៃការបញ្ឈប់បុគ្គលិកទ្រង់ទ្រាយធំ។
“ហេតុអ្វី?”
ក្រៅពីបញ្ហាសង្គមជាក់ស្តែងនៃភាពគ្មានការងារធ្វើ យើងចង់បន្តតម្រូវការ។ ការបញ្ឈប់បុគ្គលិកគឺ ដោយសារតែឃើញថាការលក់មានការធ្លាក់ចុះ។ ហើយក្នុងករណីខ្លះទៀត ការធ្លាក់ចុះពិតប្រាកដនៃការលក់គឺដោយសារតែការជាប់គាំង (បិទប្រទេស)។ នៅពេលដែលភាពអត់ការងារកើតឡើងដោយសារការបញ្ឈប់បុគ្គលិក សេដ្ឋកិច្ចទាំងមូលនឹងមានការចំណាយតិចជាងមុន ដែលធ្វើឲ្យការលក់ក្នុងការប៉ាន់ស្មានធ្លាក់ចុះ មកជាការលក់ធ្លាក់ចុះជាក់ស្តែង។ ឬ ក្នុងករណីខ្លះ ការធ្លាក់ចុះអាចអាក្រក់ជាងការព្យាករណ៍។
“ដូច្នេះតើការចរចាជាមួយម្ចាស់ដីរបស់អ្នកអាចជួយធ្វើឱ្យសេដ្ឋកិច្ចមានដំណើរការដូចម្តេច?”
វាជួយឱ្យអ្នកបន្តដំណើរទៅមុខទៀត។ ប្រសិនបើអ្នកមិនទាន់បានឃើញអត្ថបទចុងក្រោយរបស់យើងទេ សូមចុចទីនេះ សម្រាប់វីដេអូនៃការបង្រៀន និងព័ត៌មានដែលមានប្រយោជន៍ជាច្រើនសម្រាប់រក្សាអាជីវកម្មរបស់អ្នកឱ្យនៅគង់វង្ស។ ប្រសិនបើអ្នកអាចន្តអាជីវកម្មរបស់អ្នកបាន អ្នកផ្គត់ផ្គង់របស់អ្នកបន្តអាជីវកម្មរបស់ពួកគេបានដែរ។ ប្រសិនបើអ្នកផ្គត់ផ្គង់របស់អ្នកអាចបន្តអាជីវកម្មរបស់ពួកគេបាន អ្នកផ្គត់ផ្គង់និងអតិថិជនផ្សេងទៀត របស់ពួកគាត់ក៏អាចបន្តអាជីវកម្មទៅមុខបានដែរ។ ហើយប្រសិនបើមនុស្សគ្រប់គ្នាអាចបន្តអាជីវកម្មរបស់ពួកគេបាន អញ្ចឹងបុគ្គលិកនឹងមិនត្រូវបានបញ្ឈប់ទេ ការចំណាយនៅតែបន្ត ហើយយើងអាចចៀសផុតពីវិបត្តិសេដ្ឋកិច្ច។ មិនតែប៉ុណ្ណោះវិបត្តិសង្គមដូចជា ការកើនឡើងនៃការភ័យខ្លាច ឧក្រិដ្ឋកម្ម ជំងឺផ្លូវចិត្ត និងបញ្ហាផ្សេងៗក៏អាចចៀសវាងផងដែរ។
ការចរចានេះគឺដើម្បីកាត់បន្ថយលំហូរសាច់ប្រាក់របស់អ្នក ពីព្រោះបន្ទាប់ពីថ្លៃដើមនៃទំនិញដែលបានលក់ (COGs) និងប្រាក់ខែបុគ្គលិក ថ្លៃជួលឬប្រាក់កម្ចីរបស់អ្នកគឺជាលំហូរសាច់ប្រាក់ធំបំផុតនៅក្នុងអាជីវកម្ម និងក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក។ ប្រសិនបើយើងអាចគ្រប់គ្រងការចំណាយនេះបាន យើងអាចគ្រប់គ្រងកត្តាធំបំផុតមួយដែលធ្វើឱ្យអ្នកនៅបន្តអាជីវកម្មបាន។
ខាងក្រោមនេះគឺជាគំរូដែលអ្នកអាចប្រើដើម្បីចរចាជាមួយម្ចាស់ដីរបស់អ្នក ៖
សូមអរគុណសម្រាប់ការគាំទ្រអាជីវកម្ម / អង្គការ / សាលារៀន / ហាងកាហ្វេ / កន្លែងហាត់ប្រាណរបស់យើង។ ល។
ខ្ញុំដឹងថាអ្នកប្រាកដជាបានដឹងពីផលប៉ះពាល់នៃបញ្ហាសេដ្ឋកិច្ចដែលជំងឺកូវីត ១៩ បានបង្កដល់មនុស្សគ្រប់គ្នា រួមទាំងយើងផងដែរ។
នេះជាមូលហេតុដែលខ្ញុំស្នើសុំជំនួយបណ្តោះអាសន្នក្នុងអំឡុងពេលនេះ ដើម្បីឲ្យយើងអាចបន្តដំណើរការអាជីវកម្មរបស់យើងហើយអាចជួលកន្លែងពីអ្នកបន្តទៅទៀត។
បន្ទាប់ពីធ្វើការព្យាករណ៍លំហូរសាច់ប្រាក់របស់យើង យើងឃើញថានៅប៉ុន្មានខែខាងមុខនេះ យើងនឹងមានការលំបាកផ្នែកហិរញ្ញវត្ថុ។ដូច្នេះយើងស្នើសុំថាតើអាចផ្អាកការបង់ថ្លៃឈ្នួលសម្រាប់រយៈពេលខ្លី ទទួលបានការបញ្ចុះតម្លៃ ឬ ផ្តល់ហិរញ្ញប្បទានជាបណ្តោះអាសន្នសម្រាប់យើង ហើយយើងអាចធ្វើការសងប្រាក់ឈ្នួលវិញនៅក្រោយពេលការបិទ(ប្រទេស)បានបញ្ចប់។
ជាថ្មីម្តងទៀត យើងមានបំណងបន្តអាជីវកម្ម និងជួលទីតាំងនេះបន្ត យើងគ្រាន់តែស្នើសុំការគាំទ្រពីអ្នកក្នុងរយៈពេលខ្លី ហើយយើងអាចពិភាក្សាអំពីរយៈពេលនៃការសងថ្លៃឈ្នួល។
“ហើយចុះប្រសិនបើពួកគេជំទាស់?”
កុំចាប់ផ្តើមជាមួយ ‘ប៉ុន្តែនេះ’ ‘ប៉ុន្តែនោះ’ ឬ “ហេតុអ្វីបានជាអ្នកមិនយល់” ជាក់ស្តែង សូមគិតពីចម្លើយរបស់អ្នកប្រសិនបើអ្នកជាភាគីម្ចាស់ដីធ្លី។ ពួកគេក៏ស្ថិតក្នុងស្ថានភាពភ័យស្លន់ស្លោផងដែរ ហើយពួកគេទំនងជាមិនយល់ពីមូលហេតុដែលពួកគេគួរតែជួយអ្នកដទៃនោះទេ។ ដូច្នេះ សូមសាកល្បងប្រើប្រាស់ប្រយោគទាំងនេះ៖
“ខ្ញុំក៏យល់ថាវាជាពេលវេលាដ៏លំបាកមួយសម្រាប់អ្នកផងដែរ ខ្ញុំប្រាកដថាមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកក៏ខ្លាចនូវអ្វីដែលកំពុងកើតឡើង។ កង្វះខាតព័ត៌មានអំពីការបិទ(ប្រទេស) និងការកើនឡើងនៃចំនួនអ្នកឆ្លងកំពុងតែធ្វើឱ្យស្ថានភាពនេះកាន់តែអាក្រក់ទៅៗ។ ការពិតគឺ យើងចង់បន្តនៅទីនេះហើយជួលពីអ្នក ហើយយើងក៏ចង់បន្តបើកប្រាក់ខែដល់បុគ្គលិករបស់យើងដែលមានគ្រួសារនិងកូនៗដែរ។ យើងមិនមានប្រាក់ចំណូលទេ ប៉ុន្តែយើងប្តេជ្ញាថានឹងមើលថែរក្សាគ្រួសារបុគ្គលិកយើងឲ្យបាន។ ដូច្នេះ ប្រសិនបើយើងត្រូវបន្តបង់ថ្លៃឈ្នួលពេញលេញ ទោះបីជាពីកាត់ប្រាក់ខែពីបុគ្គលិកហើយក៏ដោយ ក៏យើងនឹងមិនមានថវិកាគ្រប់គ្រាន់ ហើយចាំបាច់ត្រូវរើចេញពីទីតាំងនេះឥឡូវនេះ ហើយយើងនឹងមិនអាចបង់ថ្លៃឈ្នួលឱ្យអ្នកសម្រាប់ [កំឡុងពេល ឧទាហរណ៍: មីនា / មេសា] នោះទេ។ នេះមានន័យថា អ្នកនឹងត្រូវស្វែងរកអ្នកជួលថ្មី នៅពេលនេះអ្នកច្បាស់ជាដឹងហើយថា គ្មាននរណាម្នាក់វិនិយោគ ឬ បើកអាជីវកម្មថ្មីនៅក្នុងពេលនេះទេ ហើយការរក្សាប្រភពចំណូលដែលអ្នកកំពុងមាននៅក្នុងពេលនេះគឺជាការល្អបំផុត។ អ្វីដែលខ្ញុំដឹងនោះគឺថា ខ្ញុំនឹងនៅតែបន្តជួលទីតាំងនេះ ហើយអាចបន្តផ្តល់ប្រាក់ឈ្នួលដល់អ្នក ប្រសិនបើយើងធ្វើការជាមួយគ្នា។ សូមគិតអំពីសំណើរបស់ខ្ញុំ ខ្ញុំរីករាយក្នុងការផ្តល់ពេលវេលាខ្លះដើម្បីឱ្យអ្នកគិតពីសំណើនេះ។”
ឥឡូវនេះ ប្រសិនបើអ្វីៗទាំងអស់នេះនៅតែរៀងស្មុគស្មាញ ហើយអ្នកខ្លាចថាអ្នកមិនអាចចាំនូវពាក្យទាំងអស់ខាងលើបាន អញ្ចឹងសូមចងចាំរឿងនេះ៖ “ម្ចាស់ដីរបស់អ្នកក៏ជាមនុស្សដែរ”។ ពួកគេមានការភ័យខ្លាច និងការបារម្ភចំពោះកូនៗ ឪពុកម្តាយ សុខភាព និងប្រភពចំណូលរបស់ពួកគេដូចគ្នា។ ដូច្នេះ ការសន្ទនារបស់អ្នកជាមួយពួកគេនឹងទទួលបានជោគជ័យ នៅពេលអ្នកអាចធ្វើអោយពួកគេមានអារម្មណ៍យោគយល់។ នេះមានន័យថា ហ្វឹកហាត់ការយល់ចិត្តអ្នកដទៃរបស់អ្នកដើម្បីភ្ជាប់ទំនាក់ទំនងជាមួយពួកគេ។ អ្នកនឹងមានការភ្ញាក់ផ្អើលនៅពេលដែលការយល់ចិត្តអ្នកដទៃ និងការអាណិតអាសូរអាចនាំឲ្យអ្នកជោគជ័យ។ ហើយប្រសិនបើពួកគេនៅតែបដិសេធ នេះប្រហែលជាពេលវេលាល្អក្នុងការផ្លាស់ប្តូរទីតាំងអាជីវកម្មរបស់អ្នក (ប្រសិនបើអ្នកអាច) ។ សូមឲ្យមានសំណាងល្អ!
ប្រសិនបើអត្ថបទនេះមានប្រយោជន៍ សូមចែករំលែកបន្ត ហើយប្រសិនបើអ្នកមានសំណួរ សូមសាកសួរដោយឥតគិតថ្លៃមកកាន់ពួកយើង។
The Idea បានប្តេជ្ញាចិត្តផ្តល់អ្នកពិគ្រោះយោបល់របស់យើងដោយមិនគិតគូរពីថវិកាដើម្បីគាំទ្រដល់សហគ្រាសខ្នាតតូចនិងមធ្យមនៅក្នុងអំឡុងពេលនេះ ដើម្បីអោយជៀសផុតពីការបរាជ័យដែលនាំឱ្យមានការបញ្ឈប់ការងារបុគ្គលិក និងដើម្បីជួយបរិច្ចាគដោយផ្ទាល់ទាំងកម្លាំងពលកម្ម និងធនធានផ្សេងទៀតសម្រាប់អ្នកដែលត្រូវការជំនួយ។ សូមទាក់ទងមកយើង ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែម។