យុទ្ធនាការក្នុងការលាងដៃ - បង្កើនការយល់ដឹងអំពីជម្ងឺCOVID-19
រក្សាចម្ងាយរបស់អ្នកពីអ្នកដទៃគឺចាំបាច់និងសំខាន់ណាស់នៅពេលបច្ចុប្បន្ននេះ។ អ្នកប្រហែលជាបានលឺអំពី “ការឃ្លាតឆ្ងាយពីសង្គម” នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី“ ធ្វើឱ្យខ្សែកោងរាបស្មើ” (អ្នកអាចអានបន្ថែមអំពីចំណុចនេះនៅទីនេះ)។ ប៉ុន្តែនេះជាចំណុចសំខាន់ៗរបស់វា - ការរក្សាចម្ងាយរបស់អ្នកសូម្បីតែពេលអ្នកមិនឈឺក៏ដោយ។ រក្សាចម្ងាយរបស់អ្នកកាត់បន្ថយនូវហានិភ័យដែលអ្នកអាចចម្លងជំងឺដល់មនុស្សដែលអ្នកយកចិត្តទុក់និងចំពោះមនុស្សដែលពួកគេយកចិត្តទុកដាក់ដែរ។នៅក្នុង ប្លុកនេះយើងនឹងឆ្លើយសំនួរនិងយោបល់ទូទៅអំពីជំងឺកូវីត ១៩ ។
តើខ្ញុំអាចធ្វើអ្វីបាន?
រក្សាភាពស្ងប់ស្ងាត់និងការអត់ធ្មត់គឺជាគន្លឹះ។ យើងអាចត្រូវធ្វើបែបនេះមួយរយៈ។ កុំភ័យស្លន់ស្លោ - អានព័ត៍មាននិងប្រុងប្រយ័ត្ន។
អ្នកត្រូវតែនៅផ្ទះប្រសិនបើអាចធ្វើទៅបាននិងជៀសវាងហ្វូងមនុស្សនិងការជួបជុំសង្គមប៉ុន្តែប្រសិនបើនេះមិនមែនជាជម្រើសសម្រាប់អ្នកអញ្ជឹងត្រូវតែប្រយ័ត្នប្រយែង។ ការចាប់ដៃនិងការទះដៃ ឥឡូវនេះគឺជារឿងអតីតកាល ប៉ុន្តែនៅតែមានវិធីជាច្រើនដែលយើងអាចសម្តែងភាពរួសរាយរាក់ទាក់ក្នុងសង្គមដោយអនុវត្តការស្វាគមន៍ដោយគ្មានការប៉ះពាល់គ្នាហើយយើងក៏ត្រូវការលាងដៃឱ្យបានត្រឹមត្រូវនិងទៀងទាត់និងរក្សាចម្ងាយ ២ ម៉ែត្រពីអ្នកផ្សេងទៀតតាមដែលអ្នកអាចធ្វើបាន - ខាងក្រោមនេះគឺជារូបភាពនៃការណែនាំ។ អ្នកក៏អាចរកបាននៅទីនេះសម្រាប់ចែករំលែកនៅលើហ្វេសប៊ុក។
ប៉ុន្តែវាមើលទៅដូចជាមិនធ្ងន់ធ្ងរទេនៅពេលនេះ។
ហើយសូមធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីរក្សាស្ថានភាពឱ្យនៅដូចនេះពីព្រោះយើងនៅតែអាចមានវិធីដោះស្រាយវាបាន។ យើងទាំងអស់គ្នាដើរតួយ៉ាងសំខាន់។ ចំនួនករណីដែលបានរាយការណ៍នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នមានតិចជាងហាសិប - ប៉ុន្តែវានឹងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ អ្វីដែលយើងដឹងពីប្រទេសដទៃទៀតឆ្លងកាត់មុនយើងក្នុងដំណាក់កាលរាតត្បាតគឺថាចំនួនករណីមានការកើនឡើងជាលំដាប់ (វីរុសឆ្លងដល់មនុស្សកាន់តែច្រើនក្នុងរយៈពេលខ្លីទៅៗ) ។ ចំនួនករណីថ្មីដែលត្រូវបានកំណត់នៅក្នុងប្រទេសកម្ពុជាបានកើនឡើងពី ១២ ករណីនៅថ្ងៃទី ១៧ ខែមីនាដល់ ២១ ករណីនៅថ្ងៃទី ១៨ ខែមីនាដែលជាចំនួនកើនឡើងស្ទើរតែទ្វេដងក្នុងរយៈពេលមួយថ្ងៃ។ នេះជារបៀបដែលស្ថានភាពអាចប្រែជាមិនធ្ងន់ធ្ងរទៅធ្ងន់ធ្ងរក្នុងរយៈពេលខ្លី។
នេះជាពេលដែលបញ្ហាពិតប្រាកដកើតឡើង - នេះជាពេលដែលមនុស្សចាស់ឪពុកម្តាយជីដូនជីតានិងសាច់ញាតិរបស់យើង និងអ្នកជំងឺពិតជាអាចរងទុក្ខប្រសិនបើប្រព័ន្ធថែទាំសុខភាពរបស់យើងមានការពេញយ៉ាងឆាប់រហ័ស។ ប៉ុន្តែរឿងនេះវានឹងមិនកើតឡើងទេ ប្រសិនបើយើងទទួលបានព័ត៌មាននិងយល់ពីវិធីដែលយើងអាចការពារមេរោគនេះបានក្នុងនាមជាសហគមន៍និងជាអ្នកទទួលខុសត្រូវ។ វាមានភាពខុសប្លែកគ្នារវាងការយកចិត្តទុកដាក់និងការភ័យស្លន់ស្លោ ដូច្នេះសូមរក្សាភាពស្ងប់ស្ងាត់។
ដូចពាក្យគេថា ការការពារគឺប្រសើរជាងការព្យាបាលហើយខណៈពេលដែលយើងប្រហែលជាមិនអាចទប់ស្កាត់ការរីករាលដាលជំងឺកូវីត ១៩ យើងម្នាក់ៗអាចចូលរួមគ្នាដើម្បីកាត់បន្ថយការរីករាលដាល។
ហេតុអ្វីវាសំខាន់ប្រសិនបើខ្ញុំនៅក្មេងនិងមានសុខភាពល្អ - វាដូចជាជំងឺផ្តាសាយអញ្ចឹងមែនអត់?
មែនហើយការសង្កេតបង្ហាញថារហូតមកដល់ពេលនេះប្រជាជនភាគច្រើនអាចមានរោគសញ្ញាស្រាលពីជំងឺកូវីត ១៩ ដោយរោគសញ្ញាចាប់ពីគ្រុនក្តៅរហូតដល់គ្រុនផ្តាសាយធំ។ សំណាងយើងគឺជាប្រជាជនដែលមានវ័យនៅក្មេងដែលមានអាយុក្រោម ៣៥ ឆ្នាំចំនួន ៦៥% ប៉ុន្តែទោះបីអ្នកមានវ័យនៅក្មេងក៏ដោយក៏អ្នកនៅតែរស់នៅជាមួយឬនៅជិតសមាជិកគ្រួសារវ័យចំណាស់ដែលមានជំងឺប្រចាំកាយស្រាប់ដែលងាយរងគ្រោះបំផុតចំពោះរោគសញ្ញាធ្ងន់ធ្ងរនៃ ជំងឺកូវីត ១៩ ។
ស្តាប់មើលទៅហាក់បីដូចជាចំឡែក ប៉ុន្តែការរក្សាចម្ងាយរបស់អ្នកមានន័យថាយកចិត្តទុកដាក់ដល់មនុស្សជាទីស្រឡាញ់របស់អ្នកនិងសហគមន៍របស់អ្នក។
នៅប្រទេសកម្ពុជា យើងផ្តោតខ្លាំងលើគ្រួសារដែលអាចបង្កការលំបាកក្នុងការនៅឆ្ងាយពីគ្នា។ វិធានការណ៍សុវត្ថិភាពដូចគ្នាត្រូវបានអនុវត្តនៅក្នុងគ្រួសារដើម្បីកាត់បន្ថយការធ្វើឱ្យគ្រួសាររបស់អ្នកមានគ្រោះថ្នាក់។ សូមចាំថាជំងឺកូវីត ១៩ មិនឈប់នៅមាត់ទ្វាររបស់អ្នកទេហើយវាក៏នឹងមិនគោះទ្វារដែរ។ លាងដៃនិងសម្អាតមុខឱ្យបានឆាប់ពេលអ្នកទៅដល់ផ្ទះហើយសូមសម្អាតផ្ទះជាមួយទឹកសំលាប់មេរោគនិងរក្សាចម្ងាយសុវត្ថិភាពពីគ្នាទៅវិញទៅមកគឺ ២ ម៉ែត្រ។ ចែករំលែកនិងអនុវត្តវិធានការសុវត្ថិភាពជាមួយគ្រួសារអ្នក។
តើវានឹងធ្វើឱ្យមានភាពខុសគ្នាទេ? ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ហ្នឹង។
ត្រូវហើយ។ រាល់សកម្មភាពរបស់មនុស្សម្នាក់ៗចាប់ពីទម្លាប់តូចមួយដូចជាការលាងដៃរបស់អ្នករហូតដល់ពិធីមង្គលការនោះអាចធ្វើអោយពិភពលោកមានភាពខុសគ្នា។ សកម្មភាពរបស់អ្នកដើម្បីកាត់បន្ថយនិងពន្យឿតការរាលដាលអាចជួយឱ្យគ្រូពេទ្យនិងគិលានុបដ្ឋាយិកា ម្តាយឪពុក បងប្អូនប្រុសស្រី និងមិត្តភក្តិបម្រើការនៅជួរមុខមានពេលវេលានិងកន្លែងគ្រប់គ្រាន់ដើម្បីព្យាបាលនិងយកចិត្តទុកដាក់ដល់អ្នកដែលត្រូវការបំផុត។
មែនហើយរាល់សកម្មភាពទាំងអស់ត្រូវបានរាប់។