របៀបនៃការព្យាករណ៍លំហូរសាច់ប្រាក់ ដើម្បីឆ្លងផុតរយ:ពេលមានCOVID-19 នេះ ក្នុងនាមជាម្ចាស់អាជីវកម្មខ្នាតតូច សម្រាប់សហគ្រាសធុនតូច និងមធ្យម

យើងមើលឃើញថាមានការបញ្ឈប់បុគ្គលិក និងការផ្អាកការរើសបុគ្គលិកជាច្រើនទូទាំងពិភពលោក​ ហើយតម្លៃនៃតម្រូវការចាំបាច់កំពុងតែកើនឡើង ដោយសារតែបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់មានការប៉ះពាល់ខ្លាំងផងដែរ ដោយសារការភិតភ័រកទិញអីវ៉ាន់ស្តុកទុកច្រើន ជាហេតុធ្វើអោយប្រជាជនមិនមានប្រាក់ច្រើនទេនាពេលឥឡូវនេះក៏ជាហេតុនាំអោយមានការលំបាកក្នុងការទ្រទ្រង់ជីវភាពខ្លួនឯង រូមទាំងគ្រួសារខ្លួនផងដែរ។

ប្រទេសកំពុងអភិវឌ្ឍន៍អាចជាប្រទេសដែលមានការលំបាកខ្លាំងបំផុតព្រោះថាពួកគេមិនមានធនធានគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ដល់វិស័យថែទាំសុខភាពរបស់ពួកគេ ដូចជាគ្រឿងបរិក្ខារនានា បុគ្គលិក និងឧបករណ៍ផ្សេងៗ​ ហើយពួកគេស្ទើតែគ្មានលទ្ធភាពក្នុងការជំរុញទាញយកកញ្ចាប់ធនធានដើម្បីគាំទ្រដល់ អាជីវកម្ម​ និងទៅដល់ជនស៊ីវិលផង។

ដោយសារតែបញ្ហានេះយើងមើលឃើញពីតម្រូវការក្នុងនាមជាអាជីវកម្មដែលមានទំនួលខុសត្រូវក្នុងសង្គម ដើម្បីការពារគ្រោះមហន្តរាយដែលអាចចៀសវាងបាន ដោយជួយដល់អង្គភាពនានាឱ្យចៀសវាងការបណ្តេញបុគ្គលិក និងឈានដល់ការបញ្ឈប់បុគ្គលិកជាច្រើននាក់។ ការណែនាំដែលមានក្នុងវីដេអូនេះ រួមជាមួយនឹងគំរូនៃការព្យាករណ៍លំហូរសាច់ប្រាក់ នឹងជួយផ្តល់នូវជំហានងាយៗមួយចំនួនដើម្បីចាប់ផ្តើមគ្រប់គ្រងស្ថានការណ៍។

រក្សាអាជីវកម្មរបស់អ្នកឱ្យស្ថិតស្ថេរបានក្នុងអំឡុងពេលមានវីរុស COVID-19 និងវិបត្តិសេដ្ឋកិច្ច ដោយគ្រាន់តែកែសំរួលការចំណាយរបស់អ្នក និងគ្រប់គ្រងលំហូរសាច់ប្រាក់របស់អ្នកពេញមួយឆ្នាំ។

ប្រសិនបើអ្នកចូលចិត្តវីដេអូ​នេះ ឬមានចម្ងល់ផ្សេងៗ សូមធ្វើការ subscribe និងផ្តល់ជាមតិយោបល់នៅខាងក្រោម ដើម្បីអោយខាងយើងខ្ញុំអាចបង្កើតវីដេអូ​ដែលមានប្រយោជន៍សម្រាប់អ្នកក្នុងពេលឥឡូវនេះ។

ប្រសិនបើអ្នកពិតជាមានបញ្ហាសូមធ្វើការផ្ញើសារមកកាន់យើងខ្ញុំ ហើយយើងរីករាយនឹងជួយដោះស្រាយនូវរាល់តម្រូវការរបស់លោកអ្នក។

#consultation #CSR #marketing #covid19 #copingwithcovid #ដោះស្រាយបញ្ហាប្រឈមនឹងcovid19 #togetherisbetter #SRB

Galeno Chua