នេះជាតម្រងទីផ្សារ និងទំនាក់ទំនងសាធារណៈ សម្រាប់ COVID-19 - ជាធនធានសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា
ភាពជាក់ស្តែងនោះគឺថា សកម្មភាពអាជីវកម្មរបស់យើងមានសារៈសំខាន់ណាស់ក្នុងការរក្សានូវស្ថេរភាពសេដ្ឋកិច្ច ហើយនៅពេលដែលទីផ្សារ និងទំនាក់ទំនងសាធារណៈរបស់យើងធ្វើបានល្អ នោះយើងអាចជៀសផុតពីវិបត្តិសេដ្ឋកិច្ចមួយដ៏ធំ ជាងអ្វីដែលយើងបានប្រឈមកន្លងមក។ ដូច្នេះ តើយើងត្រូវគ្រប់គ្រង ការទំនាក់ទំនងរបស់យើងយ៉ាងដូចម្តេច ដើម្បីអោយសមស្របទៅនឹងស្ថានភាពសង្គមស្លន់ស្លោ ការភ័យខ្លាច តែចាំបាច់ត្រូវតែដំណើរការអាជីវកម្ម?
តែជាអកុសល ដែលគ្មានចម្លើយដ៏សាមញ្ញជូន។វាពិតជាស្មុគស្មាញណាស់ដែលទើបតែ ២ សប្តាហ៍មុន វាអាចនូវទទួលយកបាន និងលើកទឹកចិត្តក្នុងការហៅអោយមនុស្សចេញទៅខាងក្រៅ ឬ ប្រើរូបថតនៅក្នុងយុទ្ធនាការនានារបស់អ្នកនៃមនុស្សដែលឱប និងប៉ះគ្នា ចំណែកឯពេលនេះ វាបែ្រក្លាយជាទង្វើមិនគួរធ្វើ និងការគ្មានការទទួលខុសត្រូវទៅវិញ។ ហើយដោយសារតែប្រព័ន្ធអនុសាសន៍ សុខភាពមានភាពស្មុគស្មាញ វាបានបូកបន្ថែមនូវភាពវឹកវរ និងការភ័យខ្លាច ហើយសូម្បីតែភាពត្រឹមត្រូវខាងផ្នែកនយោបាយ ក៏គ្មាននរណាម្នាក់អាចបង្កើតរូបមន្តល្អឥតខ្ចោះដើម្បីជាការល្បងមើលនៅឡើយទេ។ យើងទាំងអស់គ្នាកំពុងស្ថិតនៅក្នុងពេលវេលាមួយដែលគ្មានភាពប្រាកដប្រជា សូម្បីតែក្រុមហ៊ុន Google ក៏កំពុងប្រឈមនឹងបញ្ហាដូចគ្នាដែរ។
ប៉ុន្តែអ្វីដែលយើងបានធ្វើ នោះគឺការផ្តល់នូវតម្រងដ៏រឹងមាំជារួមនឹងសំណួរដែលអាចណែនាំអំពីរបៀប និងគួរតែដំណើរការយុទ្ធនាការ ដែលប្រកបដោយការស្រាវជ្រាវ និងបទពិសោធន៍របស់យើងនៅក្នុងប្រទេសកម្ពុជា៖
តើអ្នកកំពុងឆក់ឱកាសពីអ្នកដទៃឬ?
ប្រសិនបើអ្នកគិតថាខ្លួនដូចជាបានធ្វើបែបនឹង សូមចោទសំនួរទៅកាន់នរណាម្នាក់ អំពីការគិតរបស់ពួកគេ មុនពេលធ្វើការប្រកាសអ្វីមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក។ វាមិនមែនជាអ្វីដែលគួរធ្វើទេ ដែលត្រូវមកឆ្លៀតឱកាសរកស៊ីក្នុងអំឡុងពេលដែលពិភពលោកទាំងមូលកំពុងតែជួបចលាចលនោះ។ សារទីផ្សារធម្មតារបស់អ្នក នឹងធ្វើឱ្យមនុស្សម្នារចាប់អារម្មណ៍ ក៏ព្រោះប្រជាជនកំពុងវឹកវរ ហើយដូចគ្នានេះដែរ ការឃោសនាបញ្ចុះបញ្ចូល ដែលព្យាយាមប្រើប្រាស់ភាពទន់ខ្សោយរបស់អ្នកដទៃដើម្បីផលប្រយោជន៍ខ្លួនឯងនឹងទទួលមកវិញនូវការស្អប់ខ្ពើម។ សូមកុំធ្វើវា។
តើអ្នកដឹងពីអ្វីដែលអ្នកកំពុងនិយាយ ឬ ចែករំលែកទេ?
ប្រសិនបើអ្នកកំពុងតែអានប្លុកនេះ មានន័យថាអ្នកប្រហែលមិនមែនជាវេជ្ជបណ្ឌិត ឬ គិលានុបដ្ឋាយិកាទេ។ នេះមានន័យថា អ្នកមិនគួរចែករំលែក ណែនាំ ព័ត៌មានសុខភាពរបស់ COVID-19 នោះទេ ដរាបណាវាត្រូវបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងច្បាស់ និងទទួលស្គាល់ពីប្រភពអង្គការដែលមាន ឈ្មោះដូចជា WHO ឬ CDC។ ការរីករាលដាលនៃព័ត៌មានមិនពិតត្រូវបំផ្លិចបំផ្លាញ យើងនឹងមិននិយាយពីបញ្ហានេះទេ ព្រោះថាមានស្ថាប័នជាច្រើនដែលបង្ហោះការស្អប់ និងសូម្បីតែបុគ្គលល្បីឈ្មោះក៏បានចែកចាយព័ត៌មានមិនពិត។
តើនេះជាការបន្តនៃទំនាក់ទំនងសាធារណៈ និងទីផ្សារធម្មតារបស់អ្នកឬ?
មុនធ្វើការផ្សព្វផ្សាយអ្វីមួយ ដូចជាការបញ្ចុះតម្លៃ ឬអ្វីមួយជាការទាក់ទាញសូមប្រើវិចារណញ្ញាណផងថា តើទស្សនិកជនរបស់អ្នកកំពុងជួបប្រទះអារម្មណ៍បែបណានៅពេលនេះ។ វាមិនមែនជាការខុសឆ្គងទេនៅក្នុងការធ្វើទីផ្សារ ទំនាក់ទំនងសាធារណៈនោះ ប៉ុន្តែសូមប្រើអំណាចផ្លូវចិត្តរបស់អ្នក ដើម្បីមើលឃើញនូវអ្វីជាតម្រូវការពិតប្រាកដរបស់អតិថិជនអ្នកនាពេលនេះ ដែលជាអ្វីមួយជួយនាំយើងខ្ញុំអោយធ្វើកាន់តែល្អជាងនៅពេលបន្ទាប់។
តើព័ត៌មានដែលអ្នកផ្សាយមានប្រយោជន៍ឬទេ?
យើងបានឈានដល់ចំនុចកំណត់ឡើងវិញ ចំពោះគោលការណ៍ដំបូងបង្អស់នៃជំនួញ - តើបញ្ហាអ្វីខ្លះដែលអ្នកពិតជាដោះស្រាយជូនអតិថិជនរបស់អ្នក? ក្រុមហ៊ុនជាច្រើនបានឃើញថាការលក់មានការធ្លាក់ចុះព្រោះមែនទែនទៅវាមិនមានអ្វីដែលចាំបាច់ទេ ចំណែកឯរបស់របរផ្សេងៗទៀតដូចជាការថែទាំសុខភាព និងសូម្បីតែអង្ករដែលធ្លាប់តែថោកក៏បែជាឡើងថ្លៃ។ ការជួយអាចមានជាច្រើនបែបបទ អាស្រ័យលើអាជីវកម្មរបស់អ្នក ហើយអ្នកកំពុងតែគ្រប់គ្រងការផ្គត់ផ្គង់ដើម្បីការពារការស្តុកទុក ឬ ការចលាចល ហើយក៏អាចមានន័យថាប្រាក់ ១ ដុល្លារនៃការលក់ទាំងអស់ ត្រូវបានបរិច្ចាគទៅមន្ទីរពេទ្យ។
ហើយប្រសិនបើអ្នកកំពុងជួយ តើអ្នកចែករំលែកនូវការប្តេជ្ញាចិត្តរបស់អ្នក និងហ៊ានបង្ហាញវាទេ?
អតិថិជន និងអ្នកគាំទ្រអ្នកកំពុងត្រូវការព័ត៌មានល្អៗ ហើយនេះជាឱកាសដ៏ល្អបំផុតមួយដើម្បីបង្ហាញពីគុណតម្លៃស្នូលរបស់អ្នក និងលើកទឹកចិត្តឱ្យអ្នកដទៃធ្វើវាផងដែរ។ ដោយធ្វើអ្វីដែលត្រឹមត្រូវ កុំខ្ជះខ្ជាយឱកាសនេះ។
តើយុទ្ធនាការរបស់អ្នកទាក់ទាញការចាប់អារម្មណ៍លើឌីជីថលដែលឬទេ?
ដោយសារតែមនុស្សគ្រប់គ្នាឥឡូវនេះកំពុងកើនឡើងទ្វេដងនៃការប្រើប្រាស់ប្រព័ន្ធអ៊ិនធឺណេត ដល់ពេលហើយដើម្បីទទួលបានគេហទំព័រដែលអ្នកបានគ្រោងទុក។
តើអ្នកកំពុងនឹងបើកបង្ហាញមុខហើយឬនូវ?
មនុស្សម្នារចង់ឃើញថាតើនរណា ដែលនៅពីក្រោយយីហោមួយនេះ ហើយនៅពេលមានវិបត្ដិ និងភាពស្លន់ស្លោ ការប្រតិកម្មរបស់គេ អាចប្រសើរជាងមុនបើបានស្គាល់មុខមនុស្ស មិនមែនរូបសញ្ញាសម្គាល់នោះទេ។ យើងត្រូវការមនុស្ស។
តើយុទ្ធនាការរបស់អ្នកមានភាពសមរម្យដែលឬទេ?
យល់ដឹងដោយខ្លួនអ្នកជាមួយនឹងគោលការណ៍ណែនាំសុខភាពរបស់អង្គការសុខភាពពិភពលោក WHO និងមើលថាតើយុទ្ធនាការ ឬ សាររបស់អ្នកមានផ្ទុយនឹងច្បាប់ទាំងនោះឬទេ។ ពីព្រោះប្រសិនបើមានអញ្ចឹង សូមធ្វើការផ្លាស់ប្តូរ។ ឧទាហរណ៍ វាមិនមែនជាការល្អក្នុងការជំរុញឱ្យមនុស្សជួលការិយាល័យនៃ
ការិយាល័យរួមរបស់អ្នកក្នុងពេលនេះ។ ហេតុអ្វី? ដោយសារតែពួកគេត្រូវបានសន្មត់អោយររក្សាគំលាតពីសង្គមខាងក្រៅ។ គ្រាន់តែចាំថា មនុស្សមានការចងចាំភ្លាមៗនូវគ្រប់ដំបូន្មានទាំងអស់ នៅពេលដែលជីវិតរបស់ពួកគេស្ថិតក្នុងភាពចលាចល។ គួរអោយចាប់អារម្មណ៍ណាស់មែនទេ?
ជាពិសេសសម្រាប់ប្រទេសកម្ពុជា យើងមានប្រជាជនសហគ្រិនជាច្រើនសឹងតែមិនគួរឱ្យជឿថាមានឆន្ទៈដើម្បីឆ្លងកាត់ស្ថានភាពនេះរួមគ្នា។ មានន័យថា កាត់បន្ថយការចំណាយលើទីផ្សារ ការចែករំលែកអតិថិជន និងអ្វីផ្សេងទៀត ដូច្នេះពិចារណារកដៃគូ ដែលអាចធ្វើការឃោសនាបញ្ចុះបញ្ចូលររបស់រួមគ្នា។
យើងសង្ឃឹមថាអត្ថបទនេះមានអត្ថប្រយោជន៍ តម្រងនេះមិនបានល្អឥតខ្ចោះទេ ប៉ុន្តែជាការចាប់ផ្តើមដ៏ល្អមួយសម្រាប់អ្នកឆ្ពោះទៅមុខជាមួយនឹងយុទ្ធនាការទីផ្សារ និងទំនាក់ទំនងសាធារណៈ ពីព្រោះវាចាំបាច់ដើម្បីរក្សាសេដ្ឋកិច្ចឱ្យរីកចម្រើន! យើងត្រូវការឱ្យអ្នកបន្តធ្វើអាជីវកម្ម!
ទាក់ទងនឹងនេះដែរ ពេលណាដែលយើង មានដំណើរការធម្មតាឡើងវិញ វាអាចនឹងពិបាកនិយាយណាស់ យើងជឿជាក់ថាការបើកសាលារៀនឡើងវិញ គឺជាសញ្ញាសំគាល់ដ៏ល្អ ព្រោះនេះបង្ហាញថាយើងបានឆ្លងផុតដំណាក់កាលដ៏ព្រួយបារម្ភនៃស្ថានភាពមិនល្អកន្លងមក ហើយសង្ឃឹមថាការរីករាលដាលនឹងថយចុះ ហើយយើងក៏រកឃើញមធ្យោបាយសំគាល់ថាមិនមានមេរោគក្នុងការធ្វើដំណើរ និងអន្តរកម្ម។
សូមសំណាងល្អ ហើយរួមគ្នាធ្វើល្អដើម្បីសង្គមរួម សម្រាប់អាជីវកម្មរបស់លោកអ្នក និងល្អសម្រាប់យីហោរបស់លោកអ្នក។ ពួកយើងនឹងនៅពីក្រោយអ្នក និងគាំទ្រទាំងស្រុងលើគំនិតរបស់អ្នក :)