វិធីនិយាយទៅកាន់បុគ្គលិករបស់អ្នកអំពីការកាត់បន្ថយប្រាក់ខែ -ធនធាននៃអាជីវកម្មធុនតូច និងមធ្យមសម្រាប់ #ដោះស្រាយបញ្ហាប្រឈមនឹងCOVID-19
គ្មានវិធីណាងាយស្រួលក្នុងការនិយាយរឿងនេះទេ។ ប៉ុន្តែការកាត់បន្ថយប្រាក់ខែជាជំរើសល្អក្នុងចំណោមជំរើសទាំងពីរដូចជាកាបិទអាជីវកម្មទាំងមូលនិងការបញ្ឈប់បុគ្គលិកជំនួសដោយការកាត់បន្ថយចំណូលរបស់បុគ្គលិក ប៉ុន្តែមានចំណូលទៀងទាត់។
អ្នកប្រហែលបានអានអត្ថបទមុនរបស់យើងរួចមកហើយ លុះត្រាតែថាយុទ្ធសាស្រ្តជំនួញរបស់អ្នកកំពុងផ្តោតលើការផ្តល់នូវតំរូវការចាំបាច់ក្នុងកំឡុងពេលនេះ មិនដូច្នេះទេការលក់និងសុវត្ថិភាពខ្សែ សង្វាក់ផ្គត់ផ្គង់របស់អ្នកទំនងជាមានការថយចុះ។ នេះមានន័យថាអ្នក កំពុងគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកដើម្បីឆ្លងទៅ ៣ខែបន្ទាប់ទៀត។
(ប្រសិនបើអ្នកមិនបានចាប់ផ្តើមទេសូមចុចនៅទីនេះ) ហើយអ្នកកំពុងតែនៅចំនុចមួយនៃការចរចានិងអនុវត្តការកាត់បន្ថយ ថ្លៃដើម ដែលមានន័យថាកាត់បន្ថយប្រាក់ខែបុគ្គលិក។
មិនថាអ្នកជាអ្នកដឹកនាំបែបណាទេការប្រាស្រ័យទាក់ទងដោយភាពស្មោះត្រង់មួយនេះគឺជាវិធីសាស្រ្តត្រឹមត្រូវបំផុត។
ប្រសិនបើអ្នកមានសុទិដ្ឋិនិយមព្យាយាមកុំផ្តល់ការធានាមិនពិតព្រោះយើងមិនដឹងទេថាតើស្ថានភាពនឹងប្រសើរឡើងនៅពេលណាទេ។
ហើយប្រសិនជាអ្នកកំពុងមានអារម្មណ៍តានតឹងចូរដកដង្ហើមអោយស្រួលមុនពេលនិយាយជាមួយនរណាម្នាក់ដើម្បីនិយាយតាមសម្រួលនិងជៀសវាងនូវការសោកស្តាយនៅពេលក្រោយ។
ហើយប្រសិនបើអ្នកខ្វះទំនុកចិត្តក្នុងការចរចា ដូច្នេះសូមពិនិត្យមើលហិរញ្ញវត្ថុរបស់ អ្នកមុនការសន្ទនាវា អាចជាការរំលឹកយ៉ាងច្បាស់ពីអ្វីដែលអ្នកត្រូវយកមកនិយាយ មុនពេលយល់ព្រមថានឹងមិនមានការកាត់បន្ថយប្រាក់ខែ។
ត្រូវចាំថា អាជីវកម្មរបស់អ្នកនឹងបរាជ័យប្រសិនបេីបាត់បង់បុគ្គលិក។
ជាពិសេសប្រសិនបើអ្នកនៅក្នុងប្រទេសមួយដែលគ្មានការដាក់បញ្ចូលនូវការឧបត្ថម្ភ លើកទឹកចិត្តដើម្បីចំណាយ ឬក៏ មិនចំណាយលើសហគ្រាស និងប្រជាជន។
មុនពេលអ្នកអានប្រយោគគំរូ សូមចងចាំចំណុចដែលមានដូចខាងក្រោម៖
1.ពួកគេក៏ខ្លាចដូចគ្នាដូច្នេះក្នុងនាមអ្នកជាថ្នាក់ដឹកនាំ/អ្នកគ្រប់គ្រង/ឬម្នាក់ដែលចំណាយពេលបំពេញការងារល្អបំផុតក្នុងការផ្តល់ឱ្យពួកគេនូវអារម្មណ៍នៃភាពជាក់លាក់មួយ។ដែលអោយឃើញថាពួកគេមិនបាននៅម្នាក់ឯងទេទោះបីជាមានការកាត់បន្ថយប្រាក់ខែក៏ពួកគេនៅតែស្ថិតក្រោមការមើលថែរក្សាដដែល។យើងចង់ដកភាពភ័យខ្លាចនិងភាពមិនពិតប្រាដកចេញ ព្រោះវានាំមកនូវការថុញថប់ ការព្រួយបារម្ភច្រើន និងទង្វើខ្វះវិចារណញ្ញាណ ដែលជាអ្វីមួយមិនល្អសម្រាប់អ្នក រួមទាំងពួកគេដែរ។
2.មនុស្សជាច្រើនបានរំពឹងដឹងរួចហើយថានឹងត្រូវគេបញ្ឈប់ឬត្រូវកាត់ប្រាក់ខែហើយក៏អាចមានអ្នកផ្សេងនៅមិនទាន់គិតដល់នៅឡើយដូច្នេះសូមព្យាយាមកុំអោយការរំពឹងទុកនោះកើតឡើងនៅក្នុងការប្រជុំ។មនុស្សខ្លះអាចនឹងរាថយ ឯបុគ្គលិកខ្លះទៀតនឹងប្រឹងប្រែងធ្វេី ការខ្លាំងជាងមុនទៅទៀត។
3.មានការសន្ទនាទាំងនេះមួួយទល់មួយ។ វានឹងជួយអ្នកអោយទទួលបានការឆ្លើយតបបែប វិជ្ជមានហើយវាឱ្យឱកាសពួកគេសម្តែងការចេញនូវប្រតិកម្មលក្ខណ:ឯកជនក្នុងស្ថានភាពដែលអារម្មណ៍ ទទួលយកមិនបាន។
4.យើងបានឃើញថាបុគ្គលិកខ្លះលាឈប់ហើយចាកចេញ ដូច្នេះសូមត្រៀមខ្លួនស្ថានភាពទាំង នេះ ដរាបណាប្រតិបត្តិការរបស់អ្នកនៅតែដំណើរការហើយរក្សាសីលធម៏បានខ្ជប់ខ្ជួនវា ជារឿងដែលល្អមួយសម្រាប់ស្ថានប័នរបស់អ្នក។
5.យើងបានធ្វើការសន្មតថាអ្នកកំពុងតែដកប្រាក់ខែពីថ្នាក់គ្រប់គ្រងច្រើនជាងបុគ្គលិកថ្នាក់ទាបរបស់អ្នកក្នុងករណីនេះតែបើអត់ទេប្រហែលជាអ្នកភ្លេចត្រង់ចំនុចនេះបើដូច្នេះយើងសូមណែនាំអោយអ្នកធ្វើវា។សូមអានប្លក់របស់យើងអំពីការគ្រប់គ្រងវិបត្តិក្នុងអំឡុងពេល Crisis Management during Covid ដើម្បីយល់ដឹងពីរបៀប។
6.ប្រសិនបើអ្នកបានធ្វើការព្យាករណ៍របស់អ្នកដែលមានក្នុងសំណួរទី៤អ្នកប្រហែលជាចាប់ផ្តើមគិតពីការបង់ប្រាក់ដល់សមាជិកក្រុមរបស់អ្នកហើយ។បើសិនជាបែបនឹងមែនច្បាស់ត្រូវមានការប្រាស្រ័យទាក់ទងគ្នាពីនេះពីព្រោះវាជាអ្វីមួយដែលអោយពួកគេមើលឃើញពីក្រមសីលធម៌ និងភាពជាអ្នកដឹកនាំរបស់អ្នក។ (សន្មតថាអ្នកនឹងធ្វើវាយ៉ាងពិតប្រាកដ!)
7.ទំនាក់ទំនងរឿងនេះអោយបានឆាប់ប្រសើរជាងយឺតពេល។ចាំថាវាជាផ្នែកដែលមិនប្រាកដប្រជា?ត្រូវហើយវាជាអារម្មណ៍ដែលពួកគេកំពុងមានអារម្មណ៍ពេលនេះសូមស្រមៃមើលត្រូវគិតរឿងនេះ រាល់ពេល គ្រប់ពេលត្រូវគិតរឿងលុយ សេដ្ឋកិច្ច គ្រួសារ ការងារ សេវាទ្រទ្រង់សុខភាព អាហារ និងរបស់របរច្រើនទៀតឡើងថ្លៃ ធ្វើអោយក្រុមអ្នកមានការពេញចិត្ត ត្រូវសន្ទនាគ្នាអំពីនេះនៅពេលអ្នករៀបចំគ្រប់យ៉ាងត្រូវបានរៀបរយហើយ។
បើគ្មានការផ្សាយពាណិជ្ជកម្មបន្ថែមទេ នេះគឺជាសញ្ញាចង្អុលបង្ហាញពីការនិយាយអំពីការ កាត់បន្ថយប្រាក់ខែជាមួយក្រុមរបស់អ្នក។វាក៏មានដាក់បញ្ចូលនូវគំរូស្តីពីហេតុផលដែលអ្នកត្រូវបិទនិងហេតុផលដែលអ្នកសម្រេចចិត្តថានៅតែបើក៖
ស្គ្រីប: ប្រសិនបើអ្នកបានបិទទ្វា:
1.ដូចដែលអ្នកបានដឹងហើយថានេះជាពេលវេលាដ៏លំបាកសម្រាប់អ្នករាល់គ្នា។ ក្រុមហ៊ុនរបស់យើង យកចិត្តទុកដាក់ចំពោះក្រុមនិងអតិថិជនរបស់យើងដូច្នេះយើងគិតថាវាល្អប្រសើរក្នុងការបិទជាបណ្តោះអាសន្នដើម្បីការពារក្រុមនិងអតិថិជនរបស់យើងពីមេរោគ។
2.ដោយសារតែបញ្ហានេះយើងគ្មានចំណូលសោះ។
3.ការពិតនោះគឺយើងមិនដឹងថាពេលណាយើងនឹងបើកវិញម្តងទៀតទេដូច្នេះយើងត្រូវគ្រប់គ្រងសាច់ប្រាក់របស់យើងដោយប្រុងប្រយ័ត្នដើម្បីមានគ្រប់សម្រាប់ទាំងអស់គ្នា។ នូវមានឱកាសដែលប្រហែល ត្រូវបិទរយៈពេល ២ ខែហើយនៅតែត្រូវបើកប្រាក់ខែអោយទាំងអស់គ្នា។
4.ខុសប្លែកពីកន្លែងដទៃដោយសារយើងនឹងមិនបណ្តេញបុគ្គលិករបស់យើងឬអោយឈប់សម្រាកដោយមិនបេីកប្រាក់អោយ ដោយសារយើងដឹងពួកគេមានគ្រួសារនិងមនុស្សជាទីស្រឡាញ់ដែលត្រូវ មើលថែ។
5.ដើម្បីធ្វើបែបនេះយើងនឹងកាត់បន្ថយប្រាក់ខែគ្រប់គ្នាស្មើៗគ្នាដូចនេះពួកគេអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឆ្លងកាត់អំឡុងពេលនេះ សំរាប់ទិញអាហារ និងថ្នាំ។
6.ព័ត៌មានសម្រាប់អ្នក៖ថ្នាក់គ្រប់គ្រងទាំងអស់នឹងត្រូវបានកាត់ប្រាក់ខែច្រើនជាងគេដើម្បីជៀសវាងការកាត់ពីបុគ្គលិកដែលមានប្រាក់ខែទាប។វាជាអ្វីដែលពួកគេត្រូវមើលថែសមាជិកក្រុមរបស់ពួកគេ។
7.ដូច្នេះ អ្វីដែលសំខាន់នៅពេលនេះគឺ៖
1.មានសុវត្ថិភាព មានអនាម័យល្អ និងឃ្លាតឆ្ងាយពីសង្គមខាងក្រៅ។
2.ប្រាប់មិត្តភក្តិនិងក្រុមគ្រួសាររបស់អ្នកឱ្យយកចិត្តទុកដាក់ចំពោះបញ្ហានេះបើទោះបីពួកគេមានសុខភាពល្អក៏ដោយ ហើយប្រសិនបើពួកគេទៅជួបមិត្តភ័ក្រនៅខាងក្រៅ ហើយពេលត្រឡប់មកផ្ទះវិញ ត្រូវនៅអោយឆ្ងាយពីឪពុកម្តាយ និងក្រុមគ្រួសារ។
3.រក្សាភាពវិជ្ជមាន វានឹងល្អប្រសើរឡើងហេីយយើងទាំងអស់គ្នាអាចឆ្លងវាទៅបាន ដរាបណាយើងនៅតែប្រឹងប្រែងធ្វើការជាមួយគ្នាជាក្រុម។ រួមគ្នាជាធ្លុងមួយ។
មានខ្ញុំនៅទីនេះដើម្បីអ្នក។
ស្គ្រីប - ក្នុងករណីអ្នកមិនបានបិទទ្វាទេ៖
1.ដូចដែលអ្នកបានដឹងហើយថានេះជាពេលវេលាដ៏លំបាកសម្រាប់ទាំងអស់គ្នា។ ក្រុមហ៊ុនរបស់យើងមានការយកចិត្តទុកដាក់ចំពោះសមាជិកក្រុម និងអតិថិជនរបស់យើងហើយបានសំរេចចិត្តបើកដំណើរការងារដូចធម្មតាដើម្បីទទួលបានប្រាក់ចំណូលតាមលទ្ធភាពដែលរកបានដើម្បីរក្សាប្រាក់ខែយើងជឿជាក់ថាយើងអាចទទួលបានតាមរយៈនេះប្រសិនបើយើងតស៊ូរក្សាភាពរឹងមាំ រក្សាសុវត្ថិភាព និងធ្វើការអោយល្អ សម្រាប់អតិថិជនរបស់យើង។
2.ប៉ុន្តែអ្វីមួយដែលជាការពិតនោះគឺថាការលក់របស់យើងបានរងផលប៉ះពាល់យ៉ាងខ្លាំងហើយដើម្បីរក្សាអាជីវកម្មឱ្យបានល្អខណៈពេលបើកប្រាក់ខែយើងត្រូវគ្រប់គ្រងសាច់ប្រាក់របស់យើងដោយប្រុងប្រយ័ត្ន មានគ្រប់សម្រាប់ទាំងអស់គ្នា។
3.ខុសប្លែកពីកន្លែងដទៃដោយសារយើងនឹងមិនបណ្តេញបុគ្គលិករបស់យើងឬអោយគេឈប់សម្រាកដោយមិនអោយប្រាក់ខែនោះទេព្រោះយើងដឹងថាពួកគេមានគ្រួសារនិងមនុស្សជាទីស្រឡាញ់ដែលត្រូវមើលថែ។យើងជឿថាវាល្អប្រសើរជាងដោយទទួលបានប្រាក់ខែតិចជាងមុនតែគ្រប់គ្នានូវមានការងារធ្វើដដែល។
4.ដើម្បីធ្វើដូចនេះយើងនឹងកាត់បន្ថយប្រាក់ខែគ្រប់គ្នាស្មើៗគ្នាដូចនេះពួកគេអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឆ្លងកាត់អំឡុងពេលនេះ សំរាប់ទិញអាហារ និងថ្នាំព្យាបាល។
5.ព័ត៌មានសម្រាប់អ្នក៖ ថ្នាក់គ្រប់គ្រងទាំងអស់នឹងត្រូវបានកាត់ប្រាក់ខែច្រើនជាងគេ ដើម្បីជៀសវាងការកាត់ពីបុគ្គលិកដែលមានប្រាក់ខែទាប។ វាជាអ្វីដែលពួកគេត្រូវមើលថែសមាជិកក្រុមរបស់ពួកគេ។
6.ដូច្នេះ អ្វីដែលសំខាន់នៅពេលនេះគឺ៖
មានសុវត្ថិភាព មានអនាម័យល្អ និងឃ្លាតឆ្ងាយពីសង្គមខាងក្រៅ។
ប្រាប់មិត្តភក្តិនិងក្រុមគ្រួសាររបស់អ្នកឱ្យយកចិត្តទុកដាក់ចំពោះបញ្ហានេះបើទោះបីពួកគេមានសុខភាពល្អក៏ដោយ ហើយប្រសិនបើពួកគេទៅជួបមិត្តភ័ក្រនៅខាងក្រៅ ហើយពេលត្រឡប់មកផ្ទះវិញ ត្រូវនៅអោយឆ្ងាយពីឪពុកម្តាយ និងក្រុមគ្រួសារ។
រក្សាភាពវិជ្ជមានវានឹងល្អប្រសើរឡើងយើងទាំងអស់គ្នាអាចឆ្លងវាទៅបានដរាបណាយើងនៅតែប្រឹងប្រែងធ្វើការជាមួយគ្នាជាក្រុម។ រួមគ្នាជាធ្លុងមួយ។មានខ្ញុំនៅទីនេះដើម្បីអ្នក។
យើងសង្ឃឹមថាវាមានប្រយោជន៍និងជួយអ្នកបានទាំងពេលវេលានិងភាពតានតឹងក្នុងការបង្កើតការចរចារដ៏លំបាក។ប្រសិនបើអ្នកមានសំណួរឬយោបល់ផ្សេងៗសូមធ្វើការសាកសួរដោយសេរី។ យើងជំរុញលើកទឹកចិត្តឱ្យអ្នកចែករំលែករឿងនេះទៅដល់មនុស្សដែលត្រូវការវាទៅដល់ម្ចាស់អាជីវកម្មនិងអ្នកធ្វើសេចក្តីសម្រេចចិត្ត ហើយសង្ឃឹមថាយើងអាចទប់ស្កាត់ការបញ្ឈប់បុគ្គលិកជាច្រើន និងការបរាជ័យក្នុងអាជីវកម្មក្នុងអំឡុងពេលវិបត្តិ COVID-19 នេះ។
#ដោះស្រាយបញ្ហាប្រឈមនឹងcovid19 #consultation #CSR #marketing #covid19 #copingwithcovid #togetherisbetter #SRB