វិធីសាស្ត្រក្នុងការបង្កើនប្រសិទ្ធិភាពការងារនិងជម្រុញស្មារតីធ្វើការរបស់ក្រុមការងារអ្នក -ធនធាននៃអាជីវកម្មធុនតូច និងមធ្យម (COVID-19)

ចាប់តាំងពីការផ្ទុះឡើងនៃមេរោគកូរ៉ូណាឬជំងឺ COVID-19 មនុស្សជិត ២ លាន នាក់នៅជុំវិញពិភពលោកបានឆ្លងជំងឺនេះ (គិតត្រឹមថ្ងៃទី 13 ខែមេសា ឆ្នាំ ២០២០) ។ ម្ចាស់អាជីវកម្មនៅជុំវិញពិភពលោកកំពុងដើរតួយ៉ាងសំខាន់ក្នុងអំឡុងពេលនេះ ព្រោះការសម្រេចចិត្តរបស់ម្ចាស់អាជីវកម្មមិនត្រឹមតែប៉ះពាល់ដល់អ្នកពាក់ព័ន្ធផ្ទាល់នៅក្នុងក្រុមហ៊ុនប៉ុណ្ណោះទេ វាក៏ប៉ះពាល់ដល់គ្រួសារនិងមិត្តភក្តិរបស់ពួកគេផងដែរ។

យើងទទួលបានបទពិសោធន៍ពីប្រទេសដទៃដូចជាប្រទេសចិននិងកូរ៉េខាងត្បូងដែលការអនុវត្តគម្លាតសង្គមនិងការធ្វើការពីចម្ងាយអាចជួយទប់ស្កាត់ការរីករាលដាលនៃមេរោគដោយហេតុថាវីរុសឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក្នុងកន្លែងបិទជិតដូចជាកន្លែងធ្វើការជាដើម។

និយមន័យនៃការធ្វើការពីចម្ងាយ៖ តើវាជាអ្វី  ហេតុអ្វីត្រូវធ្វើវា តើមានអត្ថន័យយ៉ាង ដូចម្តេចសម្រាប់អាជីវកម្មរបស់អ្នក?

ដើម្បីការពារសុខភាពរបស់បុគ្គលិកនិងជៀសវាងការរីករាលដាលនៃមេរោគCorona ឬជំងឺ COVID-19ម្ចាស់អាជីវកម្មគួរឱ្យបុគ្គលិករបស់ពួកគេធ្វើការពីចម្ងាយឬពីផ្ទះ។ការធ្វើការងារពីចម្ងាយមានន័យថាអាជីវកម្មមិនអាចដំណើរការបានដូចធម្មតានោះទេ ហើយវាអាចនាំមកនូវបញ្ហាប្រឈមថ្មីៗជាច្រើន។

“តើក្នុងនាមអ្នកជាម្ចាស់អាជីវកម្មនិងអ្នកគ្រប់គ្រងអាចយកឈ្នះលើបញ្ហាទាំងនេះបានដោយរបៀបណា?”

នៅក្នុងអត្ថបទនេះយើងនិយាយអំពីបញ្ហាធំៗចំនួន៣ដែលម្ចាស់អាជីវកម្មនឹងប្រឈមនៅក្នុងការអនុវត្តការធ្វេីការពីចម្ងាយ និងវិធីដើម្បីយកឈ្នះលើបញ្ហាទាំងនោះ។

1.ការអនុវត្តអាជីវកម្មសម្របទៅតាមស្ថានការណ៍ COVID-19

ជាដំបូងប្រសិនបើអ្នកមិនទាន់បានបិទការិយាល័យហើយឲ្យក្រុមការងាររបស់អ្នកចាប់ផ្តើមធ្វើការនៅផ្ទះនៅឡើយទេ យើងសូមលើកទឹកចិត្តឲ្យអ្នកចាប់អនុវត្តការធ្វើការពីផ្ទះឲ្យបានឆាប់រហ័ស។  នេះគឺជាវិធានការមួយសម្រាប់កាត់បន្ថយការរីករាលដាលនៃមេរោគនៅក្នុងសហគមន៍។ កាលពីមុនការប្រជុំត្រូវបានធ្វើឡើងដោយផ្ទាល់នៅក្នុងការិយាល័យតែឥឡូវនេះវាត្រូវជំនួសដោយការប្រជុំតាមទូរស័ព្ទឬវីដេអូ។  ការអនុវត្តបែបនេះនឹងផ្លាស់ប្តូរទម្លាប់របស់បុគ្គលិករបស់អ្នកផងដែរ ជាឧទាហរណ៍បុគ្គលិកដែលកត់ត្រានិងតាមដានការងារប្រចាំថ្ងៃដោយសៀវភៅត្រូវជំនួសដោយឧបករណ៍កត់ត្រាតាមអ៊ីនធឺណិត។

បញ្ហាប្រឈមទី ១៖ ការគ្រប់គ្រងទំនាក់ទំនង

នៅពេលក្រុមការងាររបស់អ្នកធ្វើការពីកន្លែងផ្សេងៗគ្នា វាពិតជាពិបាកក្នុងការធានាប្រសិទ្ធិភាពក្នុងការធ្វើទំនាក់ទំនង។បុគ្គលិកអាចមានអារម្មណ៍ឯកោនិងមិនសប្បាយចិត្តដោយសារតែការឃ្លាតឆ្ងាយពីកន្លែងការងារនិងក្រុមការងាររបស់ពួកគេ ហើយវាអាចធ្វើឲ្យបុគ្គលិកបាត់បង់នូវស្មារតីការងារ។

បញ្ហាប្រឈមទី២:តើមានអ្នកណាម្នាក់នៅទីនោះទេ?

នៅឆ្នាំ ២០១៩ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឌីជីថលដ៏ល្បីឈ្មោះ Buffer បានធ្វើការស្រាវជ្រាវលើការធ្វើការពីចម្ងាយនិងបានរកឃើញភាពភ្ញាក់ផ្អើលមួយចំនួន។ អ្នកស្រាវជ្រាវរបស់ពួកគេបានសាកសួរបុគ្គលិក២៥០០ នាក់ដែលធ្វើការពីចម្ងាយ អំពីអត្ថប្រយោជន៍និងបញ្ហាប្រឈមនៃការធ្វើការពីចម្ងាយ។ ប្រមាណជា ២០% នៃបុគ្គលិកបាននិយាយថាភាពឯកោគឺជាបញ្ហាដ៏ធំមួយសម្រាប់ពួកគេ។ 40% នៃបុគ្គលិកបានលើកឡើងថាការបត់បែននៃកាលវិភាគ គឺជាគុណសម្បត្តិនៃការធ្វើការពីផ្ទះ។ ខាងក្រោមនេះជាក្រាហ្វមួយបង្ហាញពីហេតុផលនៃអត្ថប្រយោជន៍ដែលមនុស្សធ្វើការពីចម្ងាយ៖
ការធ្វើការពីចម្ងាយតម្រូវឱ្យមានផ្នត់គំនិតខុសគ្នាទាំងស្រុងទៅនឹងអ្វីដែលត្រូវបានទាមទារនៅកន្លែងធ្វើការធម្មតា។ក្នុងនាមជាម្ចាស់អាជីវកម្មនិងអ្នកគ្រប់គ្រងអ្នកត្រូវទទួលដឹងការព្រួយបារម្ភនិងភាពឯកោដែលវាអាចនឹងបង្កើតដោយការអនុវត្តប្រព័ន្ធនិងដំណើរការដើម្បីជំនះឧបសគ្គទាំងឡាយ។

2. ដំណោះស្រាយ៖ ការនិយាយទល់មុខគ្នាតែងតែប្រសើរជាង!

Work remotely.png

នៅពេលប្រាស្រ័យទាក់ទងគ្នាជាមួយបុគ្គលិក ការប្រើប្រាស់ឧបករណ៍និងវិធីសាស្រ្តសំរាប់ការសហការគឺពិតជាមានសារៈសំខាន់ណាស់។អ្នកនៅតែអាចដឹកនាំការប្រជុំប្រកបដោយប្រសិទ្ធភាពនិងធ្វើឲ្យមានលក្ខណៈដូចប្រជុំនៅក្រុមហ៊ុនពិតៗ ទោះបីជាមិនមានការចាប់ដៃ ការសំពះ  ឬអង្គុយនៅក្នុងបន្ទប់ប្រជុំក៏ដោយ។ សកម្មភាពទាំងនេះទាក់ទងនឹងការប្រើប្រាស់មុខងារវីដេអូ ហើយវាត្រូវបានគេហៅថាការធ្វើសន្និសីទវីដេអូ (Video conferencing)។

  • Hangouts Meet របស់ Google សម្រាប់ការធ្វើសន្និសីទវីដេអូ

Hangouts Meet របស់ Google គឺមានភាពងាយស្រួល ឆាប់រហ័សនិងអាចប្រើប្រាស់បញ្ចូលជាមួយនឹងកម្មវិធីផ្សេងទៀតរបស់Googleដែលអាជីវកម្មជាច្រើនកំពុងតែប្រើប្រាស់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃរួចមកហើយ។​ អ្នកគ្រាន់តែកំណត់ពេលប្រជុំក្នុង Google Calendar ហើយចែករំលែក Link របស់ Google Hangout Chat ដែលមានស្រាប់ទៅឲ្យក្រុមការងាររបស់អ្នកដើម្បីឲ្យពួកគាត់ចូលរួមសន្និសីទវីដេអូ។

  • Trello សម្រាប់ការរៀបចំការងារ

កិច្ចការ ការកំណត់ចំណាំ គម្រោង ឯកសារចែករំលែក ឬអ្វីផ្សេងទៀតដែលជួយក្រុមរបស់អ្នកឲ្យធ្វើការជាមួយគ្នា ត្រូវបានរៀបចំជា “កាត” នៅក្នុងTrello។ Trello  អាចជួយគ្រប់គ្រងការងាររបស់អ្នកប្រកបដោយប្រសិទ្ធិភាព ដោយអ្នកអាចមើលឃើញអំពីការងារដែលត្រូវធ្វើ និង អាចរៀបចំការងារបានយ៉ាងងាយស្រួល។

បញ្ហាប្រឈមទី៣: “ខ្ញុំមិនអាចផ្តោតអារម្មណ៍បានទេ”

ប្រភព: https://myofficein.ph/

ប្រភព: https://myofficein.ph/

វាតែងមានការពិបាកក្នុងការធ្វើការនៅផ្ទះ

 ក៏ព្រោះតែជាធម្មតា ផ្ទះគឺជាកន្លែងសម្រាប់សម្រាក ។ 

  • ដំណោះស្រាយ: ផ្លាស់ប្តូរការគិតរបស់អ្នក ដោយគិតថាកន្លែងការងាររបស់អ្នកគឺជាកន្លែងមួយនៅក្នុងផ្ទះរបស់អ្នកដែលអ្នកអាចយកចិត្តទុកដាក់ធ្វើការបាន។ ម្យ៉ាងវិញទៀត ដើម្បីឱ្យអ្នកនិងបុគ្គលិកជៀសផុតពីអារម្មណ៍“ ខ្ញុំមិនអាចផ្តោតអារម្មណ៍បានទេ”បានទេ ការបង្កើតទម្លាប់ដ៏តឹងរឹងសម្រាប់ខ្លួនឯងអាចជួយក្នុងការផ្លាស់ប្តូរការគិតរបស់អ្នក។ ទម្លាប់ទាំងនោះអាចជាការធ្វើលំហាត់ប្រាណYoga ឬការពត់ខ្លួនរយ:ពេល៥នាទីមុនពេលធ្វើការ ឬការកំណត់ពេលនៅពេលរសៀលដើម្បីសម្រាកទទួលទានអាហារសម្រន់

បន្តិច។ កត្តាសំខាន់នោះគឺធ្វើឱ្យទម្លាប់ទាំងនោះក្លាយជាផ្នែកមួយនៃថ្ងៃធ្វើការរបស់អ្នក។

  • គន្លឹះគួរចងចាំ: រៀបចំវាឲ្យរៀបរយ

រៀបចំកន្លែងធ្វើការរបស់អ្នកឱ្យបានរៀបរយគឺសំខាន់។

យោងតាមអត្ថបទដែលសរសេរដោយអ្នកជំនាញគ្រប់គ្រងការងារ Timestead បាននិយាយថា“កន្លែងធ្វើការស្អាតបង្កើនអាចទឹកចិត្តធ្វើការរបស់បុគ្គលិកនិងអាចផ្លាស់ប្តូរទីកន្លែងធ្វើការឲ្យមានបរិយាកាសការងារល្អ មានសុខុមាលភាព និងមានបរិយាកាសការងាររីករាយ” ។

បញ្ហាប្រឈមទី៤ : បុគ្គលិកគ្មានស្មារតីធ្វើការ

នៅពេលដែលអ្នកធ្វើការឆ្ងាយពីបុគ្គលិក វាពិតជាពិបាកក្នុងការរក្សាទឹកចិត្តធ្វើការ

របស់ពួកគាត់។ ប៉ុន្តែមានចំណុច៣យ៉ាងដែលអ្នកអាចធ្វើបានដើម្បីរក្សាទឹកចិត្តធ្វើការរបស់បុគ្គលិក។

  • ដំណោះស្រាយទី១: បង្កើតកាលវិភាគដែលរៀបចំសកម្មភាពការងារនិងសកម្មភាពដែលមិនពាក់ព័ន្ធនឹងការងារឲ្យបានច្បាស់លាស់ព្រោះវាអាចជួយឱ្យបុគ្គលិករបស់អ្នកមានទម្លាប់ដ៏ច្បាស់លាស់។យើងណែនាំឱ្យអ្នកប្រើT-metricសម្រាប់តាមដានពេលវេលារបស់អ្នក ហើយអ្នកក៏អាចធ្វើសមកាលកម្មជាមួយGoogle Calendar ផងដែរ។

    • TMetricគឺជាកម្មវិធីតាមដានពេលវេលាដែលជួយសម្រួលអាជីវកម្មរបស់អ្នកដើម្បីទទួលបានប្រាក់ចំណេញខ្ពស់ ការពេញចិត្តពីអតិថិជន និងក្រុមការងារដែលរីករាយ។ការតាមដានពេលវេលាដ៏សាមញ្ញអាចជួយបង្កើនប្រសិទ្ធិភាពការងាររបស់អ្នក បំពេញគម្រោងឱ្យបានទាន់ពេលវេលានិងចេញវិក្កយប័ត្រជូនអតិថិជនបានត្រឹមត្រូវ។ ស្វែងយល់បន្ថែមអំពី T-metric នៅទីនេះ

  • ដំណោះស្រាយទី២: រៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុងនិងណែនាំវគ្គសិក្សាតាមអ៊ិនធើណេតសម្រាប់ក្រុមការងារ។កម្មវិធីរៀនតាមអ៊ិនធើណេតដែលយើងចូលចិត្តជាងគេគឺ Linkedin Learning ។

៣.សេចក្តីសន្និដ្ឋាន

ការធ្វើការងារពីចម្ងាយ (Remote working) គឺជាការចាំបាច់មួយសម្រាប់កំឡុងពេលរាតត្បាតនៃជំងឺ COVID-19 ។ ការមិនអនុវត្តការធ្វើការងារពីចម្ងាយគឺធ្វើឱ្យមានការរីករាលដាលនៃមេរោគកាន់តែខ្លាំងនិងធ្វើឲ្យមានផលអវិជ្ជមានជាច្រើនដល់បុគ្គលិកនិងក្រុមគ្រួសាររបស់ពួកគេ។ ការធ្វើការងារពីចម្ងាយអាចផ្តល់

នូវបញ្ហាក្នុងការប្រាស្រ័យទាក់ទង កង្វះការផ្តោតអារម្មណ៍និងកង្វះស្មារតីការងារ  ដែលសុទ្ធសឹងតែអាចផ្តល់នូវផលអវិជ្ជមានសម្រាប់អាជីវកម្ម។អាជីវកម្មអាចដោះស្រាយបញ្ហាទាំងនេះបានដោយការកំណត់ប្រព័ន្ធនិងដំណើរការ បំផុសនូវការបង្កើតកាលវិភាគនិងបណ្តុះបណ្តាលបុគ្គលិកដើម្បីជាជំនួយសម្រាប់ពួកគេឆ្លងកាត់គ្រាលំបាកនេះ។

សូមចងចាំថាបុគ្គលិករបស់អ្នកគឺជាទ្រព្យសម្បត្តិអាជីវកម្មដ៏ធំបំផុតរបស់អ្នក!

សម្រាប់ព័ត៌មានពី COVID-19 និងវិធីអនុវត្តគម្លាតសង្គម(ដែលយើងនឹងនិយាយបន្ថែមទៀតនាពេលឆាប់ៗនេះ)   សូមចូលមើល Flatten the Curve សម្រាប់ព័ត៌មានបន្ថែម។

តើយើងមានរំលងនូវចំណុចសំខាន់ណាដែរឬទេ? តើអ្នកមាននូវចម្ងល់អ្វីដែលពាក់ព័ន្ធនឹងការគ្រប់គ្រង់កន្លងពេល COVID-19ដែរឬទេ? សូមបញ្ចេញយោបល់របស់អ្នកដោយសេរីក្នុងខមមិនឬផ្ញើសារដោយផ្ទាល់សម្រាប់ទទួលបានការពិគ្រោះយោបល់មួយចំនួនសម្រាប់អង្គភាពរបស់អ្នកទាក់ទងនឹងវិបត្តិ ឬជំងឺកូវីត ១៩ យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយអ្នក!

Guest User